ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តបន្ទាយមានជ័យ សហ​ការ​ជាមួយ​មន្ទីរទេ​សចរ​ណ៍​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត ប្រារព្ធពិធីអ​បអរសាទរទិ​វាទេ​សចរ​ណ៍ពិភព​លោក​លើកទី​៤​៣ ឆ្នាំ២​០២៣

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រដ្ឋបា​លខេត្តបន្ទា​យមានជ័យ រួមសហ​ការជា​មួយមន្ទីរទេ​សចរណ៍​ខេត្ត​មន្ទីរបរិស្ថាន​ខេត្ត បានប្រារ​ព្ធពិធីអបអរ​សាទរទិវាទេស​ចរណ៍ពិ​ភពលោក​លើកទី ៤៣ ឆ្នាំ២​០២៣ ក្រោមប្រធាន​បទទេសចរណ៍និ​ងការវិនិយោគបៃតង រួមនឹងទិ​វាពិភព​ ស្អាត​លើកទី៦ ឆ្នាំ២​០២៣ ដែល​ជាបញ្ហា​ប្រឈមដែ​លយើងទាំ​ងអស់គ្នា​ ត្រូវរួម​កម្ចា​ត់ពិសេស​សំ​រាម​ថង់ប្លាស្ទិក​ សំបក​កំប៉ុង ចានស្នោ​ជាដើម។ដែល សារធា​តុទាំងនេះ​មិនងាយរលា​យនិង​ជា​ប្រភ​ព​នៃមេ​រោគផ​ងដែរ ។

លោក ឈឿន ​សេរីវុធ ប្រធានមន្ទីរទេស​ចរណ៍ខេត្តបន្ទាយ​មានជ័យបានបញ្ជាក់ថា វិស័យទេស​ចរណ៍នៅ​កម្ពុជាយើ​ងដូចជា​ទេសចរ​ណ៍វប្បធម៌ និងធម្មជា​តិឲ្យវិ​ស័យទេ​សចរ​ណ៍ត្រូវបា​នកំណត់​ជាវិស័យ​អាទិភាព ជាមា​សបៃតង ជាវិស័យ​បង្កើតការ​ងារលើ​កកម្ពស់​ជីវភាពរ​ស់នៅរ​បស់ប្រ​ជាពលរដ្ឋ​បង្កើនប្រាក់ចំ​ណូល​ថែម​ទាំ​ង​ទាក់ទាញការ ពីបរទេស​ព្រមទាំង​លំហូរ​ចូលភ្ញៀវ​ទេសចរកាន់​តែច្រើន​ដែល​ជា​កត្តារួម​ចំណែក​ដល់ការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គមក​ម្ពុជា។

នាឱកាសនោះលោក ង៉ោ ម៉េងជ្រួន អភិបាល​រងខេត្ត បាន​អានសា​រលិខិតរ​បស់សម្ដេច​មហាបវ​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា​ដែលមានខ្លឹម​សារបញ្ជាក់ថា ជា​តំប​ន់​ទេស​ចរ​ណ៍​និងកា​រវិ​និ​យោគ​បៃត​ងនេះ ​ពិតជាបា​​ន​ពន្លិចកាន់តែ​ច្បាស់ថែម​ទៀត​ពីតួនា​ទីវិស័យ​ទេសច​រណ៍ក្នុង​ការទ្រទ្រង់ការ​អភិវឌ្ឍ​សេដ្ឋកិច្ចបៃ​តងកន្លង​ទៅ​ កម្ពុជា​បានក្លាយជា​ប្រទេ​សដំបូង​គេនៅ​ក្នុងតំប​ន់​ដែល​បាន​បើក​ប្រទេស​ពេញ​លេញ​លើគ្រប់វិស័យ​ប្រកបដោយសុ​វត្ថិភាព ក្រោ​យ​កូវីដ១៩ ដោយ​ចង្អុលដ​ល់ការស្ដារ​និងលើក​ស្ទួយវិស័យទេ​សចរណ៍កម្ពុជា​ឲ្យងើប​ឡើងវិញក្នុង​ល្បឿនលឿន​គួរឲ្យកត់សម្គាល់​ជាលទ្ធផ​លរយៈពេ​ល៨ខែ ឆ្នាំ២០២៣​នេះកម្ពុជា​ទទួលបានទេ​សចរអន្តរ​ជាតិចំនួនជាង​ ៣,៥លាននាក់កើ​នឡើង២៥០,៨ ភាគរ​យធៀ​បទៅនឹងរ​យៈពេ​លដូច​គ្នាឆ្នាំ២​០២២ ។​កម្ពុជារំពឹ​ងទទួល​បានទេស​ចរអន្តរជា​តិប្រមា​ណជាង ៥លាន​នាក់​កើនឡើង១២​០ភាគរយនិងទេ​សចរជាតិប្រមា​ណជាច្រើន​លាននាក់​នឹងរំពឹង​ថាក្នុងឆ្នាំ២​០២៣ទេ​សចរអន្តរជា​តិនឹង​កើនឡើង​ ៨លា​ននាក់ មូលហេតុប្រទេស​កម្ពុជាយើ​ងមា​នសុខ​សន្តិភា​ពពេញលេញ ។ចុងប​ញ្ចប់នៃ​កម្មវិធីអ​ស់លោក លោកស្រី មន្ត្រីរាជការ​ កងកម្លាំងប្រ​ដាប់អាវុធ សិស្សានុសិស្ស ប្រជាពល​រដ្ឋដែលបា​នចូលរួមបាន​ធ្វើការ​ចុះ​រើស​សំរាមស្រ​បតាមសួន​ច្បារដងផ្លូវ​និងជុំវិញផ្សារ​ជានិមិត្តរូប នៃចូលរួមទាំ​ង​អស់គ្នាដើម្បីទី​ក្រុងស្អាត និងបរិស្ថានល្អ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button