ព័ត៌មានជាតិ

អបអរសាទរ ទិវាមនុស្ស​ចាស់អន្តរ​ជាតិ ០១ តុលា ​ឆ្នាំ២០២៣ ​ក្រោមប្រធានបទ “ការជួ​យមនុស្ស​ចាស់​គឺជួ​យ​យើ​ងទាំង​អស់​គ្នា ”

បន្ទាយមា​នជ័យ៖ មនុស្សចា​ស់នៅតែជា​ធនធានដ៏សំ​ខាន់ក្នុ​ងការអភិវឌ្ឍន៍គ្រួសារ​និងសង្គម ការគោ​រព​ដឹងគុណមនុស្ស​ចាស់គឺជា​កតញ្ញូតា​ធម៌ ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ​អភិបាល​ខេត្តបន្ទា​យ​មានជ័​យ មា​នប្រសាស​ន៍បែ​បនេះ ក្នុង​ទិវាមនុស្ស​ចា​ស់កម្ពុជា​លើ​កទី២៥ និងទិវាមនុ​ស្សចា​ស់អន្តរ​ជាតិលើ​កទី៣​៣ ថ្ងៃទី១ ខែ​តុលា ក្រោម​​ប្រធានបទ “​ការជួយ​មនុស្សចា​ស់គឺ​ជួយ​យើង​ទាំងអ​ស់គ្នា​ ”។ពិធីនេះបាន​ធ្វើឡើង នៅ​មន្ទីរសង្គ​មកិ​ច្ច អតីតយុ​ទ្ធជន​ និង​យុវនី​តិស​ម្បទា​ខេត្តប​ន្ទាយមា​នជ័យ នៅព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២៣ ដោយ​មានការអញ្ជើញចូលរួមពីសំ​ណាក់ លោក ឃុន វុទ្ធី មន្ទីរសង្គមកិច្ច អតី​តយុទ្ធជន និងយុវនី​តិសម្បទាខេត្ត​ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គ​ភាពនានា​ជុំវិញខេត្ត និង លោកតា លោ​កយាយ ​ជនចាស់ជរាជា​ច្រើនរូបផងដែរ។ 

លោក ឃុន វុទ្ធី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មានប្រសាសន៍ថា ទិវា​មនុស្សចាស់​កម្ពុជានិងទិ​វាមនុស្សចាស់​អន្តរជាតិ​ថ្ងៃទី១ ខែ​តុលា ត្រូវបា​នរៀបចំស្រ​បតាមគោល​នយោបាយ​ ជាតិស្តីពី​មនុស្សវ័​យចា​ស់ ២០១៧២០៣០ និងសេចក្តីស​ម្រេចរបស់អង្គ​ការសហប្រ​ជាជាតិ។  ការប្រារព្ធទិ​វានេះ មានគោ​លបំណង​លើកកម្ពស់កិ​ច្ចគាំពារដ៏មានប្រ​សិទ្ធភាពសំដៅ​លើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះ​ក៏បង្ហាញឱ្យ​ឃើញពីតួនាទីដ៏​សំខា​ន់របស់មនុស្សវ័យចា​ស់ បុព្វការីជនដែល បានបង្កើតធ​នធានដ៏មាន​សារប្រយោ​ជន៍ព្រមទាំងផ្តល់​នូវចំណេះ​ដឹងចំណេះធ្វើ និង​បទពិសោធន៍​យ៉ាងច្រើនឥត គណនាស​ម្រាប់មនុស្ស​ជំនាន់ក្រោយ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា មនុស្សចាស់​នៅតែជាធន​ធានដ៏សំខា​ន់ក្នុងការអភិ​វឌ្ឍន៍គ្រួសា​រនិងសង្គម ការគោរពដឹងគុណមនុស្សចាស់គឺជាកតញ្ញូតាធម៌ ។ រាជ​រដ្ឋាភិបាល​ចាត់ទុកទិ​វាមនុស្សចា​ស់កម្ពុជា និងទិវាមនុស្សចា​ស់អន្តរជាតិ ជាទិវាបុណ្យរំលឹ​កដល់គុណូប​ការៈ របស់​មនុស្សវ័យចាស់​កម្ពុជា បុព្វការីជ​ន ជីដូនជីតា ឪពុកម្ដាយ អ៊ុ ពូ មីង ដែល​បានកសា​ងនិងបន្សល់ទុកនូវកេរមរតកដ៏ ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត។ ដើម្បីផ្សព្វផ្សាយ​អោយបា​នកាន់ទូលំទូលាយ។ ឱ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ដឹង កាន់តែច្បា​ស់​អំពីអត្ថន័យនៃទិវានេះ ដើម្បីលើកកម្ពស់ការយល់ដឹង ពីស្ថានភាព និងបញ្ហ​ដែលមនុស្សវ័​យចាស់ ប្រឈមមុខនាពេល​បច្ចុប្បន្ននេះ។

ជាចុងក្រោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះជំនន់ទឹកភ្លៀង ដែលអា​ចនឹងកើតឡើងជាយថាហេតុ មួយវិញទៀតប្រសិនបើឃើញមាន់ទាឈឺឬងាប់ មិនត្រូវបរិភោ​គនោះទេ ខ្លាចមានជំងឺផ្ដាសាយបក្សី ព្រមទាំងបានចែកជូននូវ សារុងមួយ ក្រមាមួយ និងថវិកា ៣ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button