ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះត្រួតពិនិត្យ ផ្ទះអតីតយុទ្ធ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកភ្នំស្រុក
(បន្ទាយមានជ័យ)៖ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក លី សារី អភិបាលរងខេត្ត និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តនាព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យ ផ្ទះអតីតយុទ្ធជនដែលរងគ្រោះដោយខ្យក់កន្រ្តាក់ នៅលើដីសម្បទានសង្គមកិច្ច មជ្ឈមណ្ឌលតេជោសន្តិភាព តបន់ការ៉េ២(២២២២) ប្រមាណជាង ១០៧គ្រួសារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២៧ ខែមីនា កន្លងមកថ្មីៗនេះ។
ក្នុងឱកាសនោះផងដែល ឯកឧត្តម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា៖ការចាត់ចែងក្រុមជាង ដើម្បីធ្វើផ្ទះថ្មីជូនអតីតយុទ្ធជនដែលផ្ទះរបស់គាត់ប៉ះពាល់ខ្លាំង(ខូចខាតទាំងស្រុង) និងត្រូវធ្វើថ្មីអោយហើយក្នុងរយៈពេល ១ខែ ក្នុងចំនួនផ្ទះ ៣៩ខ្នង។ដោយឡែកផ្ទះប៉ះពាល់ស្រាល គឺប្រគល់អោយអាជ្ញាធរខេត្ត ស្រុក ក្រុង កងកម្លាំង និងមន្ទីរអង្គភាព ទទួលបន្ទុក ត្រូវរួមគ្នាធ្វើការជួសជុលឡើងវិញ ដោយកំណត់អោយហើយមុនចូលឆ្នាំខ្មែរ ក្នុងចំនួនផ្ទះ ៦៨ខ្នង។
ជាមួយគ្នានោះដែរេឯកឧត្តម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តាំផ្ញើរអោយបងប្អូនអតីតយុទ្ធជនទាំងអស់យកចិត្តទុកដាក់អោយបានខ្ពស់ ចំពោះអាកាសធាតុ ព្រោះរដូវនេះជារដូវដែលមានភ្លៀងធ្លាក់ រួមជាមួយនិងខ្យល់កន្រ្តាក់ផងដែលនោះ និងអាចបង្ករជាយថាហេតុណាមួយកើតឡើងចំពោះបងប្អូន ហើយត្រូវតែបន្តនូវការ ការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ ៣ការពារ និង ៣កុំ៕