ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះត្រួតពិនិត្យ ផ្ទះអតី​តយុទ្ធ ដែលរង​គ្រោះ​ដោយខ្យល់កន្រ្តាក់ នៅស្រុកភ្នំស្រុក

(បន្ទាយមានជ័យ)៖ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជា​អគ្គលេខាធិ​ការសមា​គមអតីតយុទ្ធ​ជនកម្ពុជា អមដំណើរដោយលោក លី សារី អភិបាលរងខេត្ត និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាពនានា​ជុំវិញខេត្ត​នាព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ បានអ​ញ្ជើញចុះត្រួតពិនិត្យ ផ្ទះអតីត​យុទ្ធជនដែល​រងគ្រោះ​ដោយខ្យក់កន្រ្តាក់ នៅលើដីសម្បទានសង្គមកិច្ច មជ្ឈមណ្ឌល​តេជោសន្តិភាព តបន់ការ៉េ២(២២២២) ប្រមាណជាង ១០៧គ្រួសារ ឃុំប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២៧ ខែមីនា កន្លងមកថ្មីៗនេះ។

ក្នុងឱកាសនោះផងដែល ឯកឧត្តម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខា​ធិការសមាគមអ​តីតយុទ្ធជនកម្ពុជា មានប្រសា​សន៍ថា៖ការចា​ត់ចែង​ក្រុមជាង ដើម្បីធ្វើផ្ទះ​ថ្មីជូនអ​តីត​យុទ្ធជន​ដែលផ្ទះ​របស់​គាត់​ប៉ះ​ពាល់ខ្លាំង​(ខូចខា​តទាំងស្រុង) និងត្រូវធ្វើថ្មី​អោយ​ហើយក្នុង​រយៈពេល ១ខែ ក្នុង​ចំនួ​នផ្ទះ ៣៩ខ្នង។ដោយឡែកផ្ទះប៉ះពាល់ស្រាល គឺប្រគ​ល់អោ​យអាជ្ញាធរខេត្ត ស្រុក ក្រុង កងកម្លាំង និង​មន្ទីរអង្គភាព ទទួលបន្ទុក ត្រូវរួមគ្នា​ធ្វើការជួសជុលឡើងវិញ ដោយកំណត់អោយហើ​យមុន​ចូលឆ្នាំខ្មែរ ក្នុងចំនួនផ្ទះ ៦៨ខ្នង។

ជាមួយគ្នានោះដែរេ​ឯកឧត្តម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេ​ខាធិការស​មាគមអតីត​យុទ្ធជនកម្ពុជា បានផ្តាំផ្ញើរ​អោយបងប្អូនអ​តីតយុទ្ធជនទាំ​ងអស់យកចិត្តទុ​កដាក់អោយ​បានខ្ពស់ ចំពោះអាកា​សធាតុ ព្រោះរដូវនេះជា​រដូវដែលមានភ្លៀងធ្លាក់ រួមជាមួយនិងខ្យល់​កន្រ្តាក់ផង​ដែល​នោះ និងអា​ចបង្ករជាយថាហេតុណា​មួយកើតឡើង​ចំពោះបងប្អូន ហើយត្រូវតែបន្តនូវការ ការពា​រខ្លួន​អោយបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ ៣ការពារ និង ៣កុំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button