ព័ត៌មានជាតិ
ឯកឧត្តម សាយ សំអាល់ ៖ ការពន្លឿនការចេញប្លង់កម្មសិទ្ធិដី ជូនប្រជាពលរដ្ឋ និងការកំណត់នីតិវិធីសមស្រប ដើម្បីផ្តល់ភាពស្របច្បាប់ដល់សំណង់ដែលសាងសង់រួចតែពុំទាន់មានច្បាប់អនុញ្ញាត គឺជាដំណោះស្រាយបន្ទាន់ ដើម្បីផ្តល់ជូនប្រជាជនយើងនូវសុខសុវត្ថិភាព និងភាពស្របច្បាប់នៃការកាន់កាប់ ការប្រើប្រាស់ដី និងការសាងសង់
(ភ្នំពេញ)៖ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារចុះវាយតម្លៃសំណង់ សម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ក្រុងសំពៅពូន ក្រុងបាវិត ក្រុងប៉ោយប៉ែត និងក្រុងព្រះសីហនុ នាថ្ងៃទី១៦ តុលា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍បញ្ជាក់ថា ការពន្លឿនការចេញប្លង់កម្មសិទ្ធិដី ជូនប្រជាពលរដ្ឋ និងការកំណត់នីតិវិធីសមស្រប ដើម្បីផ្តល់ភាពស្របច្បាប់ដល់សំណង់ ដែលសាងសង់រួច តែពុំទាន់មានច្បាប់អនុញ្ញាត គឺជាដំណោះស្រាយបន្ទាន់ ដើម្បីផ្តល់ជូនប្រជាជនយើងនូវសុខសុវត្ថិភាព និងភាពស្របច្បាប់នៃការកាន់កាប់ ការប្រើប្រាស់ដី និងការសាងសង់៕