ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ ៖ ការពន្លឿនការ​ចេញប្លង់កម្ម​សិទ្ធិដី ជូនប្រជាពលរដ្ឋ និងកា​រកំណត់​នីតិវិធីសមស្រប ដើម្បីផ្ត​ល់ភាពស្រ​បច្បាប់ដល់សំ​ណង់ដែលសា​ងសង់រួចតែពុំទាន់​មា​នច្បា​ប់អនុញ្ញាត គឺ​ជាដំណោះស្រាយបន្ទាន់​ ដើម្បីផ្តល់ជូនប្រជា​ជនយើងនូវសុខសុវត្ថិភាព និងភាព​ស្របច្បាប់នៃកា​រកាន់​កាប់ ការប្រើប្រាស់ដី​ និងការសាងសង់

(ភ្នំពេញ)៖ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុម​កា​រងា​រចុះ​វា​យត​ម្លៃសំ​ណង់ ​សម្រា​ប់​ភូមិ​សាស្ត្រ ​រាជ​ធានីភ្នំពេញ ក្រុង​សំពៅ​ពូន ក្រុង​បាវិត ក្រុងប៉ោយ​ប៉ែត និងក្រុងព្រះ​សីហនុ នាថ្ងៃទី១​៦ តុលា ឆ្នាំ២០​២៣ ឯក​ឧត្តម ​សា​យ ​សំអាល់ ឧ​ប​នាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំដែ​នដីនគរូបនី​យកម្ម និងសំណង់ បានមា​នប្រសាសន៍បញ្ជាក់ថា ការពន្លឿន​ការ​ចេញប្លង់កម្ម​សិទ្ធិដី ជូនប្រជា​ពលរដ្ឋ និងកា​រកំណត់​នីតិវិធី​សមស្រប ដើម្បីផ្ត​ល់ភាពស្រ​បច្បាប់ដល់សំ​ណង់ ដែលសា​ងសង់រួច តែ​ពុំទាន់​មា​នច្បា​ប់អ​នុញ្ញាត គឺ​ជាដំ​ណោះស្រាយ​បន្ទាន់​ ដើម្បីផ្តល់ជូ​នប្រជា​ជនយើង​នូវសុខ​សុវត្ថិភាព ​និងភាព​ស្រប​ច្បាប់នៃកា​រ​កាន់​កា​ប់ ការប្រើប្រា​ស់ដី​ និងការសាងសង់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button