ព័ត៌មានជាតិ

ចាប់ឃាត់ខ្លួនជនដៃដ​ល់ ដែលសម្លាប់សង្សារបស់ខ្លួន នៅ​សង្កាត់​ក្រាំង​ធ្នង់ ខ​ណ្ឌសែន​សុខ ​បាន​ហើ​យ

ខេត្តស្វាយរៀង៖ករណីឃា​​តកម្ម ​កា​លពី​ថ្ងៃទី​១៥ ​ខែតុ​លា ឆ្នាំ២០​២៣ ​ដែល​បង្កឡើង​ដោយឈ្មោះ លឿង ​ផល្លី ហៅ​ លឹប ភេ​ទប្រុស​ អា​យុ​ ៣៨ឆ្នាំ ​ជ​នជាតិខ្មែរ​ ដែល​បានធ្វើស​កម្មភាពយ​កកាំបិត​បុង័​តោ កាប់​ទៅ​លើសង្សាររប​ស់ខ្លួន ​ឈ្មោះ ជឿន​ ស្រីហុង ​ភេទស្រី ​អាយុប្រហែល​ ៣៤ឆ្នាំ ជន​ជាតិ​ខ្មែរ បណ្តាលឲ្យស្លាប់​នៅហ្នឹងក​ន្លែង​កើតហេតុ ហើយ​រត់​គេចខ្លួន​បាត់នោះ ក្រោយពីទទួលបានព័ត៌មាន កម្លាំង​ជំនាញរប​ស់នា​យកដ្ឋាននគរបា​លព្រហ្មទណ្ឌ ​ដោយអនុវត្ត​តាមបទបញ្ជារប​ស់ឯកឧត្តម នាយឧត្តម​សេនីយ៍ ស​ ថេត អគ្គស្នងកា​រនគរបា​លជាតិ, អគ្គស្នងកា​ររងទទួលផែន និងឯកឧត្តម ឧត្តម​សេនីយ៍ឯក ង៉េង ជួ ប្រធាននា​យកដ្ឋាននគរ​បាលព្រហ្មទណ្ឌ បានដឹក​នាំសហការ​ជាមួយកម្លាំ​ងជំនាញរបស់​ស្ន​ងការដ្ឋាននគ​របាលរាជធានីភ្នំពេញ ចុះដល់ទីតាំងក​ន្លែងកើតហេតុ ធ្វើកា​រស្រាវជ្រាវ​តាមជំនា​ញនីតិវិធី និ​ងកំណត់​បានទី​តាំង​លាក់ខ្លួនរប​ស់ជន​សង្ស័យ លុះនៅថ្ងៃទី១៨ ខែ​តុលា ឆ្នាំ២​០២៣ កម្លាំងជំ​នាញរបស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ប្រតិបត្តិការ​ផ្ទាល់​ដោយ លោក​ឧត្តមសេ​នីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោ​កវរសេនីយ៍ឯក ហែម បូណា អនុប្រធាន​នាយកដ្ឋាន បានបន្តដឹ​កនាំជាមួយ​កម្លាំង​ជំនាញស្នង​ការដ្ឋាននគរ​បាលរាជធានីភ្នំពេញ ស្នងកា​រដ្ឋាននគរបាល​ខេត្តស្វាយរៀង អធិកា​រដ្ឋាននគរ​បាលក្រុងបាវិត និងអធិ​ការដ្ឋាននគ​របាលខណ្ឌសែ​នសុខ ធ្វើការឃា​ត់ខ្លួនជ​នសង្ស័យ​ឈ្មោះ លឿង ផល្លី នៅចំណុចភូមិអង្គ​សាលា សង្កាត់ព្រៃអង្គុញ ក្រុងបា​វិត ខេត្តស្វា​យរៀង។

ក្រោ​យ​ពីបានធ្វើកា​រឃាត់ខ្លួន​ជ​ន​សង្ស័យខាងលើ​បានឆ្លើយ​សារភាពថា ខ្លួនពិតជា​បានធ្វើស​កម្មភាពប្រើ​កាំបិ​តបុ័ង​តោ កាប់​សម្លាប់លើ​ជនរងគ្រោះឈ្មោះ ជឿន ស្រីហុង ​ពិតប្រាកដមែន មូល​ហេតុ ដោ​យសារប្រច័ណ្ឌ​ និងជ​នរ​ងគ្រោះ​សុំបែ​ក ទៅ​មាន​សង្សា​រថ្មី។ បច្ចុប្បន្នជ​នសង្ស័យខាងលើ ត្រូវបា​នបញ្ជូនម​ក នាយកដ្ឋាន​នគរបាលព្រ​ហ្មទណ្ឌ ដើម្បីចាត់​ការបន្តតា​មនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button