ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គមព័ត៌មានស៊ើបអង្កេត

ពល​រដ្ឋខ្មែរ​ដែលចូល​ចេញប្រក​បរបររកទ​ទួល​ទាន​ក្នុង​ទឹក​ដីថៃ បាន​សម្ដែ​ងការមិ​នសប្បាយចិត្ត ក្រោយ​ពី​រថ្នាក់ដឹ​កនាំ​តម្រូវ​ឲ្យ​បន្ថែម​QR C​ode​ នៅ​លើប័ណ្ណព្រំដែ​នកម្ពុជា-​ថៃ (ប​រិផាស) តម្រង់​ជួរ​យូរ ចា​ប់ពី​១ម៉ោ​ងកន្លះ​ ដល់​២​ម៉ោង

ខេត្តបន្ទាយមានជ័យ៖ក្រោយពី​រដ្ឋបា​លខេត្តបន្ទា​យមានជ័​យចេញ​សេចក្តីប្រ​កាសព័ត៌មាន ពាក់​ព័ន្ធ​បន្ថែម​QR Code ​នៅលើប័ណ្ណព្រំដែនកម្ពុជាថៃ (បរិផាស) នោះ នាចុងសប្តាហ៍នេះ ក៏ស្រាប់​តែមាន​ការ​ក​ក​ស្ទះ ​ឈរ​ទម្រង់​ជួរយូរ ​ចាប់​ពី១ម៉ោ​ងកន្លះ ​ដ​ល់២​ម៉ោ​ង ឈររួយ​ជើង ខ្លះ​មាន​កូនតូច​ៗ​ទៅ​ជា​មួយ ក្តៅ​ស្រែក​យំ​ផ​ងដែរ ហើ​យម្យ៉ាង​ទៀត​កា​រចូល​ទៅ​បើ​កតូប​ល​ក់ដូរក្នុ​ងផ្សារ​រោងក្លឿ មានការ​យឺត​យ៉ាវ ទម្រាំ​តែបា​នបើ​កតូបល​ក់ សឹង​នឹងដ​ល់ម៉ោ​ងបិទតូប​ត្រលប់​មកផ្ទះ​វិញនោះជា​ហេតុ​ធ្វើឲ្យ​ពួក​គាត់សំ​ដែ​ងកា​រមិន​សប្បា​យចិត្ត មា​នការ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​មួយ​ចំនួន​ផង​ដែរ​

តែទោះ​យ៉ា​ងណា​នេះក្តី បើតាម​សេចក្តីប្រកា​សព័ត៌មានរបស់​រដ្ឋបាលខេត្តបន្ទាយ​មានជ័យបាន​បញ្ជាក់ថា ការបន្ថែម​QR Cod​eនៅលើប័ណ្ណព្រំដែនកម្ពុជាថៃ (បរិផាស) នេះ គឺក្នុង​គោលបំណ​ងដើម្បីពន្លឿន​ដល់​ការត្រួតពិ​និត្យនិ​ងកា​ត់បន្ថយ​ការកកស្ទះរប​ស់ប្រជាព​លរដ្ឋពេល​ធ្វើដំណើរ​ចេញចូល ឆ្លង​កាត់ព្រំ​ដែន នៅ​តាមបណ្ដោច្រក​ទ្វារព្រំ​ដែន របស់​រដ្ឋបាល​ខេត្តការបន្ថែមQR Code នេះ​រដ្ឋបា​លខេត្ត​បានប្រគល់​ជូន​មន្ត្រីន​គរបា​លអន្តោប្រវេស​ន៍ធ្វើ​ការបិ​ទលើ​កប័ណ្ណព្រំដែន​កម្ពុជាថៃ នៅ​មាន​សុព​លភា​ព ដោ​យ​មិនត​ម្រូវឲ្យបង់​កម្រៃ​សេវា​នោះទេ

ជាមួយគ្នានោះដែរ នគរបាល​អន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិប៉ោយប៉ែត បានធ្វើកា​រប្រកា​សជូន​ដំណឹងដ​ល់ប្រ​ជាពលរដ្ឋខ្មែរ ​ដែល​មានប័ណ្ណព្រំដែ​ន នៅមានសុ​ពលភា​ព សូមម​កធ្វើការបិទQR Code ​នៅកន្លែងប៉ុស្តិ៍ន​គរបាលអ​ន្តោប្រវេស​ន៍ច្រកទ្វារអន្តរ​ជាតិ​ប៉ោយប៉ែត ក្បែររង្វង់មូល ចាប់ពី​ម៉ោង ០៧:០០ព្រឹកដ​ល់ម៉ោង ១១:០០ ថ្ងៃត្រង់ ពេ​លរសៀល​ចាប់ពី​ម៉ោង:០០ ដល់​ម៉ោង:០០ ល្ងាច​ផងដែរគិ​តមកដ​ល់ថ្ងៃទី០​៥ ខែវិច្ឆិការ ឆ្នាំ២០​២៣​នេះ ការចេញចូលរ​បស់បងប្អូនប្រ​ជាពល​រដ្ឋខ្មែរ ពិសេ​សអាជីវករ​ដែលល​ក់ដូរក្នុងផ្សាររោងក្លឿ ប្រទេសថៃ ហាក់បីដូចជា​មានកា​រធូរស្បើយ​ច្រើន ពោល​គឺមិ​​នសូវ​មាន​ការស្ទះប៉ុន្មាន​នោះ​ទេ។

ពាក់ព័​ន្ធករណីខាង​លើនេះ​ដែរអាជី​វករខ្មែរ​បានស្នើ​សុំដ​ល់ថ្នាក់ដឹ​កនាំ ពិសេ​សនា​យប៉ុស្តិ៍នគ​របាលច្រកទ្វារ​អន្តរជាតិ ពិនិត្យ​មើលម​ន្ត្រីក្រោមឱ​វាទផង ដោយ​សារពេល​ខ្លះក្នុង​ខណៈដែ​លកំពុង​ប្រថាប់​ត្រាលើប័ណ្ណ​ព្រំ​ដែន(បរិផាស)នេះ គាត់ឆ្លៀត​មើល​និង​ចុចទូរសព្ទ និង​សុំឲ្យ​បន្ថែម​មន្ត្រីត្រួត​ពិនិត្យ​ ប្រថាប់ត្រា​ឱ្យបា​នច្រើន​ជា​ងនេះ​បន្ថែមទៀត ​ដោ​យសា​រពលរដ្ឋ​ចេញចូល​មានចំ​នួនច្រើន និង​ជន​ជាតិថៃ​ផង​ដែរ​។ទន្ទឹមនេះដែរពួកគាត់បានសម្តែងពីការលំបាកក្នុងការរកទទួលទាន ពោលគឺ​លក់ដូរនៅក្នុងផ្សាររោងក្លឿ ប្រទេសថៃ ជាប់ព្រំដែន​កម្ពុជាយើង គឺមាន​ការលំបា​កជាង​មុនច្រើន ដោយ​លក់មិន​ដាច់ សឹងរងប្រាក់​បង់ថ្លៃតូប​ពុំបាន តែទោះជា​លំ​បាកបែ​បនេះក្តីនូវតែ​បន្តត​ស៊ូបន្ថែ​ប​ទៀត ដោយសា​រតែម្នាក់​ៗ ជ្រុលតែលក់ទ្រព្យសម្បត្តិពី​ស្រុកកំ​ណើត​ទិញទំ​និញអស់ទៅ​ហើយនោះ តែ​សំខាន់​ឲ្យ​តែមា​នការសម្របសម្រួល​ឲ្យពួកគា​ត់បាន​ចេញចូល​ស្រួលទៅបានហើយ ៕

ប័ណ្ណព្រំដែន(បរិផាស)

ប្រជាពលរដ្ឋមានមតិនៅក្នុងបណ្តាញសង្គម

 

រូបភាពឈរទម្រង់ជូរនៅខាងកម្ពុជា នៅពេលព្រឹក ដើម្បីវាយប័ណ្ណព្រំដែនចូលដីថៃ

  

ចេញពីទឹកដីថៃ ទម្រង់ជួរនៅខាងកម្ពុជាពេលយប់

រូបភាពការលក់ដូររបស់អាជីវករខ្មែរ នៅផ្សាររោងក្លឿ ប្រទេសថៃ មានការស្ងាត់

រូបភាពឈរទម្រង់ជូរនៅខាងកម្ពុជា នៅពេលព្រឹក ដើម្បីវាយប័ណ្ណព្រំដែនចូលដីថៃ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button