បុណ្យកឋិនទាន មហាសាមគ្គី វត្តនិមិត្តសុធីរាម ហៅវត្ត កូនដំរី
ខេត្តបន្ទាយមានជ័យ៖ដើម្បីប្រមូលបច្ច័យ មកកសាងនៅសាលាធម្មសភានេះសមិទ្ធផលនានានៅក្នុងវត្ត និមិត្តសុធីរាម ហៅវត្តកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងស្របពេលនៃរដូវកាលកឋិនទាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បរិស័ទជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសបានមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានមូលមតិគ្នាជាឯកឆន្ទ ផ្ដើមធ្វើបុណ្យកឋិនទានមហាសាមគ្គីមកកាន់វត្តនិមិត្តសុធីរាម កូនដំរី នាថ្ងៃចុងសប្តាហ៍នេះ ដោយកម្មវិធីក៏បានរៀបចំទៅតាមប្រពៃណីបែបនៃ សាសនា។
ព្រះសមណាភិរ័ត ប៉ោ សុខខឿន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះវិន័យធរក្រុងប៉ោយប៉ែត និងជាព្រះចៅអធិការវត្តកូនដំរីព្រះអង្គបានមាន សង្ឃដីកាថា បុណ្យកឋិនទៀតមហាសាមគ្គីដែលបានប្រព្រឹត្តឡើងក្នុងឱកាសនេះគឺជាទីដ៏ប្រសើរវិសេសវិសាលមួយ ផុសចេញពីទឹកចិត្តដិតជាប់នូវ បសាទសទ្ធា យ៉ាងក្លៀវក្លាសាមីជនដោយប្រាជ្ញាជា អសង្ខារិកជ្រះថ្លា របស់យើងទាំងអស់គ្នាជាម្ចាស់ដើមទានប្រធាន មានចេតនាឲ្យផុសចេញជាឧត្តមប្រយោជន៍ ក្នុងព្រះពុទ្ធសាសនាហើយ ពុទ្ធបរិស័ទទាំងអស់បានចំណាយទ្រព្យធនកសាងឲ្យកើតជាបុណ្យ។ គោលបំណងសំខាន់ៗ ដូចជាសម្តែងការដឹងគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះករុណាគ្រប់ព្រះអង្គឯកឧត្ដម លោកជំទាវអស់លោក លោកស្រី មន្ត្រីរាជការពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបាននិមន្តនិងអញ្ជើញចូលរួមក្នុងពិធីនេះអាចធ្វើឲ្យទាំងអស់នេះមានក្តីរីករាយឥតឧបមារកអ្វីមកបដិការឲ្យសមនឹងព្រះទ័យទឹកចិត្តដ៏សប្បុរសនេះបានទេមាន តែមហាកុសលផលបុណ្យសង្ឃទានចេញ ទង្វើដ៏ល្អនិងកម្មវិធីបុណ្យនេះសូមព្រះករុណាគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវ អស់លោក លោកស្រី និងពុទ្ធបរិស័ទទាំងអស់ផ្លាស់ចេញ បណ្ដេញចោលនូវបាបកម្មប្រចាំកាយ ស្រាយទុក្ខសោករោគាព្យាធិឧបទ្រពចង្រៃ ក្ស័អស់រលីងចេញពីសន្តាន សុំភពប្រសព្វជួបប្រទះទៅនឹងជ័យជម្នះគ្រប់ប្រការនិង សួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ កុំបីក្លាយទៅជា បការៈដទៃឡើយ។ព្រះវិន័យធម៌ក្រុងប៉ោយប៉ែតព្រះសមណា ភិរ័តប៉ោ សុខឿន ព្រះអង្គបានមាន សង្ឃដីកាបន្តថា បច្ច័យដែលបានមកពី កឋិនទាន មហាសាមគ្គីនេះមានប្រាក់ខ្មែរចំនួន ២៣ ៧០០០០០រៀល ប្រាក់ដុល្លារចំនួន ២១០០ដុល្លារ ប្រាក់បាតថៃ ៣៦៤០បាទ៕