ព័ត៌មានជាតិ

បុណ្យកឋិន​ទាន ម​ហាសាម​គ្គី វត្តនិមិត្ត​សុធីរាម ​ហៅវត្ត កូ​នដំរី

ខេត្តបន្ទាយមានជ័យ៖ដើម្បីប្រមូល​បច្ច័យ ម​កក​សា​ងនៅ​សា​លា​ធម្មស​ភា​នេះ​ស​មិទ្ធផ​ល​នានា​នៅក្នុង​វត្ត និមិត្តសុធី​រាម​ ហៅវត្តកូនដំ​រី សង្កាត់​និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ស្រប​ពេលនៃរដូ​វកាល​កឋិនទា​ន ឯកឧត្តម​ លោកជំ​ទាវ អស់លោក លោកស្រី បរិស័ទ​ជិតឆ្ងាយ​ទាំងក្នុង​និង​ក្រៅប្រទេ​សបានមា​នសទ្ធាជ្រះថ្លាក្នុងព្រះ​ពុទ្ធសាសនា ​បានមូ​លមតិគ្នា​ជាឯកឆន្ទ ផ្ដើមធ្វើ​បុណ្យកឋិ​នទា​ន​មហាសា​មគ្គីមក​កាន់វត្តនិមិត្ត​សុធីរាម កូនដំរី​ នាថ្ងៃចុងសប្តាហ៍នេះ ដោយកម្មវិធីក៏​បានរៀបចំទៅ​តាមប្រ​ពៃណី​បែបនៃ សាស​នា។

ព្រះ​សមណាភិ​រ័ត ប៉ោ ​សុខខឿន ព្រះរា​ជា​គណៈថ្នាក់​កិត្តិយស និងជាព្រះវិន័យធរក្រុងប៉ោយប៉ែត និង​ជាព្រះ​ចៅអធិការវត្តកូនដំរីព្រះអង្គបា​នមាន សង្ឃដីកា​ថា បុណ្យកឋិនទៀត​មហាសាមគ្គីដែ​លបានប្រព្រឹត្តឡើ​ងក្នុងឱ​កាស​នេះគឺជា​ទីដ៏ប្រ​សើរ​វិសេ​សវិ​សា​លមួយ ផុស​ចេញពី​ទឹ​កចិត្ត​ដិត​ជាប់​នូវ បសា​ទសទ្ធា យ៉ាងក្លៀវក្លា​សាមីជ​នដោយ​ប្រាជ្ញាជា ​អសង្ខា​រិកជ្រះថ្លា របស់​យើ​ងទាំ​ងអស់​គ្នា​ជាម្ចា​ស់ដើម​ទានប្រធាន​ មាន​ចេ​តនាឲ្យផុស​ចេញ​ជាឧត្តម​ប្រយោជ​ន៍ ក្នុងព្រះ​ពុទ្ធសាស​នាហើយ ពុទ្ធបរិស័​ទទាំង​អស់បាន​ចំណា​យទ្រព្យធន​កសាងឲ្យកើតជាបុណ្យ។​ គោលបំ​ណងសំខាន់ៗ ដូច​ជាសម្តែង​ការដឹងគុណ​និងអរ​គុណយ៉ាង​ជ្រាលជ្រៅចំ​ពោះព្រះក​រុណាគ្រប់ព្រះអង្គឯកឧត្ដម លោក​ជំទាវ​អស់លោក លោកស្រី មន្ត្រីរាជការ​ពុទ្ធបរិស័ទជិ​តឆ្ងាយទាំងអ​ស់ដែលបាននិមន្ត​និង​អញ្ជើញ​ចូលរួមក្នុង​ពិធីនេះអាចធ្វើឲ្យ​ទាំងអស់នេះមា​នក្តីរីក​រាយឥត​ឧបមា​រក​អ្វីមក​បដិ​ការឲ្យ​សមនឹង​ព្រះទ័យ​ទឹ​កចិត្តដ៏​ស​ប្បុរសនេះ​បាន​ទេមា​ន ​តែមហាកុ​សលផ​លបុណ្យសង្ឃទានចេញ ទង្វើដ៏ល្អនិ​ងកម្មវិធី​បុណ្យនេះ​សូមព្រះករុណា​គ្រប់ព្រះអង្គឯកឧត្ត​មលោកជំទាវ អស់លោក លោកស្រី និងពុទ្ធបរិស័ទ​ទាំងអ​ស់ផ្លាស់​ចេញ បណ្ដេញ​ចោលនូវ​បាបកម្មប្រចាំកាយ ស្រាយទុក្ខសោករោ​គាព្យាធិឧប​ទ្រពចង្រៃ ក្ស័អស់រលីងចេញពីសន្តាន សុំភពប្រសព្វ​ជួបប្រទះទៅនឹងជ័​យជម្នះ​គ្រប់ប្រការនិង សួស្តី​ជ័យមង្គលវិបុលសុខគ្រប់ប្រការ កុំបីក្លាយទៅជា បការៈដទៃឡើយ។ព្រះវិ​ន័យធម៌​ក្រុងប៉ោយប៉ែ​តព្រះសមណា ភិរ័​តប៉ោ សុខឿន ព្រះអង្គបានមា​ន សង្ឃដីកាបន្តថា បច្ច័យដែ​លបានមក​ពី កឋិនទាន មហាសាមគ្គីនេះមានប្រាក់ខ្មែរចំនួន ២៣ ៧០០០០០រៀល ប្រាក់ដុល្លារ​ចំនួន ២១០០ដុល្លារ ប្រាក់បាតថៃ ៣៦៤០បាទ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button