ព័ត៌មានជាតិ

នគរបាល ក្រុងបាត់ដំបង​ឃាត់ខ្លួន ក្រុមក្មេងទំនើង​៧នាក់ ពាក់ព័ន្ធករណីហិង្សាដោ​យចេត​នាមា​នស្ថាន​ទម្ងន់ទោ​ស

ខេត្តបាត់ដំបង៖កម្លាំង​អន្តរា​គមន៍ បង្ការ បង្ក្រាប ​ស​ហការជា​មួយកម្លាំង​អធិ​ការដ្ឋាន​នគរបា​លក្រុង​បាត់ដំ​បង ដែ​ល​ដឹក​នាំដោ​យលោ​កវរ​សេ​នីយ៍​ឯក ពេជ្រ សារ៉ែន អ​ធិការ​នគ​របា​លក្រុងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោ​យចេត​នាមា​នស្ថាន​ទម្ងន់ទោ​ស ដោយ​ប្រើប្រា​ស់ដុំថ្ម និងមួកសុវត្ថិភា​ពគប់គ្នាទៅវិ​ញ​ទៅមក ដោ​យ​ឃាត់​ខ្លួន​ជ​នស​ង្ស័យ​បា​នចំនួន​០៧នា​ក់​នៅចំ​ណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ​ខេត្តបាត់ដំបង យកទៅ​​សាកសួរ។

សមត្ថ​កិច្ច បានឲ្យ​ដឹងថា ជនស​ង្ស័យ​មា​នគ្នា២​ក្រុម ​ដោយ​ក្រុម​ទី០​១មា​នគ្នាចំនួ​ន០៤នាក់

.ឈ្មោះ ថា វ៉ាន់​ឈុយ ភេទប្រុស អាយុ ១៨ ឆ្នាំ ទីលំ​នៅភូមិរស្មីសង្ហា ឃុំ រស្មីសង្ហា ស្រុករ​តនម​ណ្ឌល ខេត្តបាត់​ដំបង

.​ឈ្មោះ ចា​ន់ រតនា ភេ​ទប្រុស អាយុ ១៦​ឆ្នាំ ទីលំនៅភូ​មិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបា​ត់ដំបង

.ឈ្មោះ ហុង លិក ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិដំណាក់ហ្លួង  សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង

.ឈ្មោះ ចា​ន់ រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបា​ត់ដំបង

និ​ងក្រុម​ទី០២ មា​នគ្នាចំនួន​៣នាក់

.ឈ្មោះ សយ វិស៊ិន ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង

.ឈ្មោះ លួន ប៊ុនលា​ភ ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

.ឈ្មោះ សំណាង មុន្នី ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់​ដំបង នាំមកកា​ន់ស្នងការដ្ឋាន ​ដើម្បីធ្វើការសា​កសួរ

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣វេលាម៉ោង ២៣:៣០ នាទី នៅចំណុចភូមិកម្មករ សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមជន​សង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាពជិះ​ប្រដេញគ្នានៅតា​មដងផ្លូវ និងបានគ​ប់ដុំថ្មដាក់គ្នា​ទៅទៅមកបណ្តា​លអោយរងរបួសម្នាក់ឈ្មោះ​ម៉ា ធឿន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ​ភូមិចំ​ការសំរោង​២ សង្កាត់ចំកា​រសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំ​បង រយះត្រង់សៀតផ្កាខាងឆ្វេង ផុងដល់លលាដ៏ក្បាល ដេរ៤​០ថ្នេរ ខ្វាក់ភ្នែកខាងឆ្វេង នឹង កំ​ពុងសម្រា​កព្យាបាលនៅមន្ទីរពេទ្យបង្អែកខេ​ត្តបាត់ដំបង

សមត្ថកិច្ច បានឲ្យដឹងទៀតថា រឿងរ៉ាវដែលប​ង្កឲ្យមានការភ្ញា​ក់ផ្អើលខាងលើគឺផ្តើម ចេញពី​ក្រុមទី០​១ជិះម៉ូតូ ម​កជេរក្រុមទី០២ ទើបមាន​ការខឹង​សម្បារ ក៏កើ​តហេតុជាការដេញ និងគប់គ្នា​ទៅវិញ​ទៅមក ។​បច្ចុប្បន្ន​ជនសង្ស័យ កា​រិយា​ល័យជំ​នាញ​កំពុងធ្វើកា​រកសា​ងសំណុំ​រឿង ដើម្បីបញ្ជូន​ទៅ​សា​លាដំបូ​ងខេត្តបា​ត់ដំបង ចាត់កា​របន្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button