នគរបាល ក្រុងបាត់ដំបងឃាត់ខ្លួន ក្រុមក្មេងទំនើង៧នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
ខេត្តបាត់ដំបង៖កម្លាំងអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់ដុំថ្ម និងមួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង យកទៅសាកសួរ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានគ្នា២ក្រុម ដោយក្រុមទី០១មានគ្នាចំនួន០៤នាក់
១.ឈ្មោះ ថា វ៉ាន់ឈុយ ភេទប្រុស អាយុ ១៨ ឆ្នាំ ទីលំនៅភូមិរស្មីសង្ហា ឃុំ រស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
២.ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣.ឈ្មោះ ហុង លិក ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤.ឈ្មោះ ចាន់ រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
និងក្រុមទី០២ មានគ្នាចំនួន៣នាក់
១.ឈ្មោះ សយ វិស៊ិន ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២.ឈ្មោះ លួន ប៊ុនលាភ ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣.ឈ្មោះ សំណាង មុន្នី ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣វេលាម៉ោង ២៣:៣០ នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពជិះប្រដេញគ្នានៅតាមដងផ្លូវ និងបានគប់ដុំថ្មដាក់គ្នាទៅទៅមកបណ្តាលអោយរងរបួសម្នាក់ឈ្មោះម៉ា ធឿន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង រយះត្រង់សៀតផ្កាខាងឆ្វេង ផុងដល់លលាដ៏ក្បាល ដេរ៤០ថ្នេរ ខ្វាក់ភ្នែកខាងឆ្វេង នឹង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងទៀតថា រឿងរ៉ាវដែលបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើគឺផ្តើម ចេញពីក្រុមទី០១ជិះម៉ូតូ មកជេរក្រុមទី០២ ទើបមានការខឹងសម្បារ ក៏កើតហេតុជាការដេញ និងគប់គ្នាទៅវិញទៅមក ។បច្ចុប្បន្នជនសង្ស័យ ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕