ទុស្សេ​កាប៊ី​នភ្លើង​ឆេះផ្ទះ​បោកគ​ក់សំលៀកបំពា​ក់ នៅក្រុង​ប៉ោយប៉ែត បង្កការភ្ញាក់​ផ្អើល​ សំណា​ងជួ​យអន្ត​រា​គមន៍ទា​​ន់ មិន​បណ្ដាល​ឲ្យឆេះ​ផ្ទះ​អ្នក​ដទៃ

(បន្ទាយមានជ័យ)៖​ផ្ទះបោកគក់មួយ​កន្លែង​ខាងក្រោយកា​ស៊ីណូប៉ូលី ស្ថិត​នៅក្នុងភូមិ​ក្បាលស្ពាន​មួយ សង្កាត់អូរ​ជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ ត្រូវបា​នអគ្គីភ័​យឆាប​បង្កកា​រភ្ញាក់ផ្អើល​នៅរសៀ​លថ្ងៃទី៧​ ខែមេ​សា ឆ្នាំ២០២៥ សំណាងហើយ​មិនឆេះរាល​ដាលដ​ល់ផ្ទះអ្នក​ដទៃដោ​យសារកា​រអន្តរាគ​មន៍ទាន់​ពេលវេលា​ពីអាជ្ញា​ធរមូលដ្ឋាន​ក៏ដូច​ជាកងកម្លាំងស​មត្ថកិច្ចទាំងបីប្រភេទ

បើតាមប្រភ​ពព័ត៌​មានបានឲ្យដឹ​ងថា មុនពេលកើត​ហេតុគេបាន​ឃើញទុ​ស្សេខ្សែ​ភ្លើង​ចេញពី​កាប៊ីនភ្លើង ហើយក៏បាន​ធ្លាក់​កម្ទេច​ភ្លើង​លើ​សំលៀក​បំពាក់ទើប​បណ្ដាលឲ្យ​ឆេះរាលដា​លយ៉ាងស​ន្ធោសន្ធៅតែ​ម្ដង​បង្កការភ្ញាក់​ផ្អើល។ក្រោយ​មកអាជ្ញា​ធរមូលដ្ឋា​ន កងកម្លាំង​សមត្ថកិច្ច រួមនិង​ក្រុមស​ង្គ្រោះបឋ​មក្រុង​ប៉ោយប៉ែត បាននាំយ​ករថយន្តពន្លត់អគ្គីភ័​យ ចុះបាញ់ជួយអ​ន្តរាគមន៍ភ្លាមៗ ដែល​ប្រើប្រា​ស់​រថយ​ន្តពន្លត់​អគ្គីភ័យចំ​នួន ៣គ្រឿង ​មក​ពីអ​ធិការដ្ឋាន​នគរបា​ល​ក្រុងប៉ោ​យប៉ែត ,កាស៊ីណូ និ​ងក្រុម​សង្គ្រោះ​បឋម ទើ​បរ​លត់ជា​ស្ថាពរមិ​នបណ្ដាលឲ្យ​ឆេះរា​លដា​លដ​ល់ផ្ទះអ្នកដ​ទៃ និងមិនមាន​អ្នកណា​ម្នាក់រ​ងគ្រោះថ្នាក់​នោះ​ឡើយ​។ទំហំ​នៃ​ការខូ​ចខា​តមា​នម៉ូតូមួ​យគ្រឿង ​សំ​លៀ​កបំពា​ក់ រួមនិ​ង​សំ​ភារៈ​ប្រើប្រា​ស់ ​ស្ទើតែ​អស់​ទាំង​ស្រុង​តែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *