(បន្ទាយមានជ័យ)៖ផ្ទះបោកគក់មួយកន្លែងខាងក្រោយកាស៊ីណូប៉ូលី ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាបបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សំណាងហើយមិនឆេះរាលដាលដល់ផ្ទះអ្នកដទៃដោយសារការអន្តរាគមន៍ទាន់ពេលវេលាពីអាជ្ញាធរមូលដ្ឋានក៏ដូចជាកងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញទុស្សេខ្សែភ្លើងចេញពីកាប៊ីនភ្លើង ហើយក៏បានធ្លាក់កម្ទេចភ្លើងលើសំលៀកបំពាក់ទើបបណ្ដាលឲ្យឆេះរាលដាលយ៉ាងសន្ធោសន្ធៅតែម្ដងបង្កការភ្ញាក់ផ្អើល។ក្រោយមកអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច រួមនិងក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត បាននាំយករថយន្តពន្លត់អគ្គីភ័យ ចុះបាញ់ជួយអន្តរាគមន៍ភ្លាមៗ ដែលប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង មកពីអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ,កាស៊ីណូ និងក្រុមសង្គ្រោះបឋម ទើបរលត់ជាស្ថាពរមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកដទៃ និងមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។ទំហំនៃការខូចខាតមានម៉ូតូមួយគ្រឿង សំលៀកបំពាក់ រួមនិងសំភារៈប្រើប្រាស់ ស្ទើតែអស់ទាំងស្រុងតែម្តង៕