ព័ត៌មានជាតិ

លោកជំទាវ​អភិបាលខេត្តប៉ៃលិន អញ្ជើញ​ចុះសំណេះ​សំណាល សាកសួរសុខទុក្ខដល់​លោកមេភូមិ អនុ​ភូមិ និងសមាជិកភូមិ ទាំង១៦ នៅក្នុងឃុំស្ទឹងត្រង់​ស្រុកសាលាក្រៅ

(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២ ខែមេសា ឆ្នាំ​២០​២២ បានអញ្ជើញចុះជួបសំ​ណេះសំណាល សាកសួរសុខទុក្ខដល់លោកមេភូមិ អនុភូមិ និងស​មាជិកភូមិទាំង ១៦ នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សម្រាប់ឱកាស មុនបុណ្យ​ចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ។

មានប្រសាសន៍សំណេះសំ​ណាលជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិ នាពេលនោះ លោ​កជំទាវ បាន ស្រីមុំ អភិបាល នៃគ​ណៈអភិបាលខេត្តប៉ៃលិន បានពាំនាំការសាកសួរសុខទុក្ខ នឹករ​លឹកពី​សំណាក់សម្ដេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា សម្ដេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំ​ពោះអាជ្ញា​ធរភូមិ បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាទាំងអស់។

លោកជំទាវបានមាន​ប្រសាសន៍ថា សម្ដេចទាំងទ្វេរ តែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់​នៅរបស់​បងប្អូនប្រជាពលរដ្ឋយើង ហើយតែងតែរ​ស់នៅរួមសុខ រួមទុក្ខ ជាមួយបងប្អូន​ប្រជាពល​រដ្ឋទាំងអស់ ព្រមទាំង​បាន និងកំពុងអ​នុវត្តយ៉ាងសកម្មនូវការថែរក្សាសុខ សន្តិភាព សណ្ដាប់​ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋយើង។

ជាក់ស្ដែង ដូច​ដែលយើងគ្រប់គ្នាបានឃើញស្រាប់ថា ប្រទេសកម្ពុជា​បច្ចុប្បន្ន​នេះកំពុងមា​នការអ​ភិវឌ្ឍ​ន៍រីកចំរើន​លើគ្រប់វិស័យទាំង​ផ្នែកពុទ្ធចក្រ និងអាណាចក្រ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារា​សាស្រ្ត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត មានការអភិវឌ្ឍន៍រី​កចំរើននៅ​គ្រប់ទី​កន្លែង តាំងពីទីប្រជុំជន រហូតដល់ទីជនបទដាច់ស្រយាល។

ក្នុងនោះលោកជំទាវ ក៏បានមានប្រសាសន៍ណែនាំ ផ្តាំផ្ញើដល់លោកមេភូមិ អនុភូមិ និងសមាជិ​កភូមិទាំ​ងអស់ ត្រូវយកចិត្តទុកដា​ក់ក្តាប់ឱ្យបានពីស្ថាន​ភាពរស់នៅរបស់​បងប្អូនប្រជាពលរ​ដ្ឋនៅក្នុ​ងភូមិ នឹងត្រូវធ្វើរបា​យការណ៍ឱ្យបានទៀងទាត់ ច្បាស់លា​ស់ មកកាន់ថ្នាក់លើរបស់ខ្លួន។បញ្ហា​ដែល​លោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ត្រូវយកចិត្តទុកដាក់នោះគឺ

ទី១ ក្តាប់ឱ្យបាន​ពីចំនួន​ប្រជាព​លរដ្ឋដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។

ទី២ ក្តាប់ឱ្យបាន​ពីចំនួនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដនៅក្នុងភូមិ ដើម្បីធ្វើការ​ផ្ដល់ជំនួយ​ឧបត្ថម្ភដល់ពួកគាត់។

ទី៣ ក្តាប់​អោយបានពីចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងជំរុញ​ណែនាំឲ្យពួកគាត់ត្រៀមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា

ទី៤ ចូលរួមឱ្យបានសក​ម្មក្នុងការអនុវត្តគោ​លនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដូចជាការ​ងារទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងភូមិ ការងារជួញដូរ ការប្រើប្រាស់​គ្រឿង​ញៀន​នៅក្នុងភូមិ ការចូលរួមអនុវត្តច្បាប់ចរាចរណ៍ឲ្យបានល្អប្រសើរ និងការអប់រំណែ​នាំកូន​ចៅឱ្យ​ប្រព្រឹត្តនូវអំពើល្អ កុំឱ្យមានក្មេងទំនើងក្នុងភូមិជាដើម ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button