ព័ត៌មានជាតិ

អាវុធ​ហត្ថបញ្ជូនខ្លួន​ជនស​ង្ស័យ ២​នាក់ ​ទៅសា​លាដំបូង​ខេត្ត​បន្ទាយ​មានជ័យ ពាក់ព័ន្ធ​ក​រណីរំ​លោ​ភ​លើទំ​នុកចិត្ត

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួន​ជនសង្ស័​យចំនួន០២នាក់ ករណីរំ​លោភ​លើទំ​នុកចិត្ត ដែលបាន​ប្រព្រឹត្តកាល​ពីវេលាម៉ោ​ង០៧ និង​០០នាទី ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុចកាស៊ី​ណូហ្គោដវើ​ល ស្ថិតក្នុងភូ​មិក្បាលស្ពា​ន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យការចុះបង្ក្រាបនេះបាន​ធ្វើឡើង​តាមពាក្យបណ្ដឹងរ​បស់ឈ្មោះ គឹម ស៊ានលី ភេទប្រុស អាយុ​៤២ឆ្នាំ ទីលំ​នៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែ​តបានឱ្យដឹងថា ជនសង្ស័យ​ទាំង២​នាក់ ដែលត្រូវបា​នកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន

.​ឈ្មោះ ឡូញ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។

.ឈ្មោះ រុន នោរី ភេទ​ប្រុស អា​យុ៤៣ឆ្នាំ ជនជាតិខ្មែរ ។ជនសង្ស័យ​ទាំង២នាក់ បច្ចុប្បន្នរ​ស់នៅ​ភូមិ​ក្បាល​ស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ វត្ថុតាងដែលដកហូតបានរួមមាន៖កាក់ឈីប លេខ៥​០០០ ចំនួន០១កាក់, ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខបាត់ដំបង 1AQ-98 38 ចំនួន០១គ្រឿង, ខ្សែកលោហធាតុ ពណ៌ក្រហម ប្រវែង២៥ សង់ទីម៉ែត្រ ចំនួន០១ខ្សែ, ខ្សែ​ដៃលោហធាតុ ពណ៌លឿង ប្រវែង០៧ សង់ទីម៉ែត្រ ចំនួន០១ខ្សែ, ចិញ្ចៀនលោហធាតុ ពណ៌លឿង មានដាំត្បូងពណ៌ស ចំនួន០១វង់, ប័ណ្ណសម្គាល់ទោ​ចក្រ​យានយន្តចំនួន០១​សន្លឹក និងUSB ផ្ទុកទិ​ន្នន័យ វីដីអូរ ចំនួន០១។

លោកបន្តថា នៅវេលាម៉ោ​ងកេីតហេ​តុដេីមបណ្តឹង បានឃេីញ​ជន​សង្ស័យឈ្មោះ ឡូញ ពៅ លួច​យកកា​ក់ឈី​បរបស់ក្រុមហ៊ុនចំ​នួន០១​កាក់ ដែល​មានតម្លៃ៥,០០០បាត ដាក់ក្នុងអាវ ភ្លាម​នោះក្រុម​ហ៊ុនកាស៊ីណូ បាន​សួរនាំជន​សង្ស័យ​សួរនាំ និងបានសា​រភាពថា ធ្លាប់លួច កាក់ឈីបរបស់​ក្រុមហ៊ុនជា​ច្រើ​នលើកម​កហើយ​ក្នុងរយៈ​ពេល០៣ខែជាប់គ្នា ពេលលួច​កាក់បា​នខ្លួនបា​នយកកា​ក់នោះទៅ​ប្រគ​ល់ឱ្យភ្ញៀវ​ឈ្មោះ រុន នោរី ដើម្បីដូរយកប្រាក់ចែកគ្នាចាយ ដែលសរុបជាទឹ​កប្រាក់​ទាំង​អស់ចំនួន ​ប្រហែល៣០០,០០​០បាត(សាម​សិបម៉ឺនបាត)លុយថៃ ហើ​យនាំខ្លួន​មកកាន់​មូលដ្ឋានកងរាជ​អាវុធហត្ថក្រុង ដេីម្បីសួរនាំ។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ ទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិត​ជាបាន​លួច​យក​កាក់ឈីប របស់ក្រុមហ៊ុនពិ​តប្រាកដមែន។ដោយផ្អែកលេីចម្លេីយ​សារភាព និងមានវត្ថុតាង ជាក់​ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាង​សំណុំរឿងប​ញ្ជូនមក​បញ្ជាការដ្ឋានកងរាជអាវុធ​ហត្ថ ខេត្តចា​ត់ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រា​បបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបា​នកម្លាំងការិ​យាល័យព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្ត ហើយ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button