បន្លែចម្រុះ សាច់ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ បានដាក់លក់នៅលើផ្សារសហគមន៍
(បន្ទាយមានជ័យ)៖នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចថ្មេីរជេីងលេខ៥១៣ ក្រៅពីអនុវត្តភារកិច្ចស្នូលរបស់អង្គភាព បានជំរុញដល់បណ្តាអង្គភាពចំណុះ យកចិត្តទុកដាក់ដល់ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត លើសតម្រាវការ បានដាក់លក់នៅលេីផ្សារសហគមន៍ ។
សូមបញ្ជាក់ផងដែរថា បណ្តាអង្គភាពចំណុះវរសេនាតូចថ្មេីរជេីងលេខ៥១៣ បានធ្វើការដាំដុះបន្លែចម្រុះ និងការចិញ្ចឹមសត្វ តាមផែនការរបស់កងពលតូចថ្មើរជើងលេខ៥១ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល បន្លែចម្រុះ និងសាច់ ត្រូវបានធានាការងារចិញ្ចឹមទ័ព និងគ្រួសារកងទ័ព គ្រប់គ្រាន់ ធានាបាននូវសុខសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ផលិតផលមួយចំនួនលើសតម្រូវការ បាននាំយកទៅលក់នៅទីផ្សារ សន្សំថវិកាជួយកសាងអង្គភាព និងកិច្ចការងារមនុស្សធម៌ផងដែរ ៕