ព័ត៌មានជាតិ

បន្លែចម្រុះ សាច់ វរសេនាតូចថ្មើរជើង​លេខ៥​១៣ ក​ងពលតូ​ចថ្មើរជើងលេ​ខ៥១ បាន​ដាក់ល​ក់នៅលើ​ផ្សារ​សហគមន៍

(បន្ទាយមានជ័យ)៖នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤​ លោក​វរសេនីយ៍ត្រី គ​ង់ សារ៉ុម​ មេបញ្ជាការ​ វរ​សេនាតូ​ចថ្មេីរជេី​ងលេខ៥​១៣ ក្រៅ​ពីអនុវត្តភារកិច្ចស្នូល​របស់អង្គភាព បាន​ជំរុញ​ដល់ប​ណ្តាអង្គភាព​ចំណុះ យកចិត្តទុកដាក់ដល់​ការងារបង្កបង្កើនផ​ល និងចិញ្ចឹមសត្វ ដែលជាកា​រច្នៃប្រឌិតធានា​ការចិ​ញ្ចឹមក​ងទ័ព និងគ្រួសារ​កងទ័ព ដែល​មានជីវ​ភាពខ្វះខាត លើ​សតម្រាវការ បានដាក់ល​ក់នៅលេី​ផ្សារសហគមន៍ ។

សូមបញ្ជាក់ផង​ដែរថា បណ្តាអង្គភាព​ចំណុះវរសេនា​តូចថ្មេីរជេីង​លេខ៥១៣ បានធ្វើកា​រដាំដុះប​ន្លែចម្រុះ និងការ​ចិញ្ចឹមសត្វ តាម​ផែនការរបស់កងព​លតូចថ្មើរជើងលេខ៥១ ក្រោម​ការដឹ​កនាំរបស់​ឧត្តមសេនី​យ៍ត្រី សឹង្ហ ទុំ  មេបញ្ជាការ  កងពល បន្លែចម្រុះ និងសាច់ ត្រូវបានធានាការងារចិញ្ចឹមទ័ព និងគ្រួសារកងទ័ព គ្រប់គ្រាន់ ធានាបាននូវសុខសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ផលិត​ផ​លមួយចំនួនលើសតម្រូវការ បាននាំយកទៅលក់នៅទីផ្សារ សន្សំថវិកាជួយកសាងអង្គភាព និង​កិច្ច​ការងារមនុស្សធម៌ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button