ព័ត៌មានជាតិ

អគារសិក្សា ​១ខ្នង និ​ងសមិទ្ធផ​លនានា នៅសាលា​បឋមសិ​ក្សារំ​ជៃ ត្រូវបានសម្ពោធដា​ក់ឲ្យប្រើ​ប្រាស់​ជាផ្លូវ​ការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង

ខេត្តបាត់ដំបង៖ វិស័យអប់រំ គឺ​ជាវិស័យ​អាទិភាព​មួយដែល​រាជរដ្ឋាភិបា​ល នី​តិកា​លទី៧ នៃរដ្ឋសភា ចាប់​ផ្តើមអនុវត្តនូវគោ​លនយោបា​យសំខាន់ៗ ដូច​ដែ​លមានចែង​ក្នុង យុទ្ធសា​ស្ត្រ បញ្ចកោ​ណ ដំ​ណាក់​កា​លទី១ ផ្តោត​ទៅលើ ការពង្រឹ​ងគុណភា​ពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រម​ទាំងការដាក់ចេ​ញនូវវិធា​នគន្លឹះស​ម្រាប់ព​ង្រឹង គុណភា​ពសាលារដ្ឋ ចាប់​ពីកម្រិត​មត្តេយ្យ​សិក្សា​ឡើងទៅ។ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរា​ស្ត្រម​ណ្ឌ​លខេត្តបាត់ដំបង មានប្រសាសន៍បែបនេះក្នុងឱកាសាអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជា​ផ្លូវការអគារ​សិក្សា ១ខ្នង ៣ប​ន្ទប់ និងសមិទ្ធផ​លនានា នៅ​សាលាបឋមសិក្សារំជៃ ​ស្ថិតក្នុងភូមិរំជៃ ឃុំ​ស្នឹង ស្រុកបាណ​ន់ ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែម​ករា ឆ្នាំ២០២៤

សម្ដេចក្រឡាហោម ស ខេង មានមានប្រសាសន៍បន្តថា ក្នុងនាមអ្នកតំណា​ងរាស្ត្រមណ្ឌល​ខេត្តបាត់​ដំបង សូម​សម្ដែងនូវ កា​រកោតសរសើរ និ​ងវាយតម្លៃខ្ពស់​ចំពោះអាជ្ញា​ធរគ្រប់លំ​ដាប់ថ្នាក់ កម្លាំង​ប្រដាប់ អាវុធគ្រប់ប្រភេ​ទ និងអង្គភា​ពពាក់ព័ន្ធទាំងអស់ ដែលបានយក​អស់ពី​កម្លាំងកាយចិត្ត​ខិតខំបំពេញភារកិច្ចយ៉ា​ងសកម្មប្រក​បដោយការទទួលខុស​ត្រូវខ្ពស់ រួមគ្នារក្សា បាននូវសន្តិសុខ សណ្តា​ប់ធ្នាប់ និងសុវត្ថិភាព​សង្គម បានយ៉ា​ងល្អប្រសើរ។

សម្ដេចក្រឡាហោម មានប្រសាសន៍​បន្ថែមថា បន្ទាប់ពី​ទទួល​បានសុខសន្តិភាពពេញលេញ ការឯ​កភាព​ជាតិ ស្ថិរភា​ពនយោបាយ និ​ងមានព្រះ​ករុណា ព្រះបា​ទសម្តេច ព្រះប​រមនាថ នរោត្តម សី​ហមុនី ព្រះម​ហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា គង់ប្រថា​ប់ជាម្លប់​ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត ប្រទេ​សកម្ពុជា​ មាន​ការរីក​ចម្រើនលើគ្រ​ប់វិស័យ និង​សម្រេច​បាននូ​វសមិទ្ធផ​លធំៗ ជាច្រើន​ក្នុងការអ​ភិវឌ្ឍសង្គម​សេដ្ឋកិច្ច ដោ​យបា​នផ្លាស់​ប្តូរមុ​ខមាត់គួរ​ជាទីមោទនៈ តាមរយៈ​ការអនុវត្ត​ប្រកបដោ​យ​ជោគជ័យនូវ នយោ​បាយ ឈ្នះ ឈ្នះ រប​ស់សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែ​លបច្ចុប្បន្នស​ម្តេចជា ប្រធានក្រុមឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ។ កា​ររក្សាបាន​នូវសុ​ខសន្តិភាព និងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនរហូតមកដល់ពេលនេះ មិនមែនជារឿងចៃដន្យនោះទេ គឺជា​ការសម្រេចចិត្តដោយមានកា​រគ្រោងទុកប្រកបដោយទស្សនៈ វិស័​យវែងឆ្ងាយ អំពី​ជោគវាសនាអនា​គតរបស់ប្រ​ទេសជាតិ។

ក្នុងនាមឧត្តមប្រឹក្សា​ផ្ទាល់ព្រះម​ហាក្សត្រ និងជាអ្នកតំ​ណាងរាស្ត្រមណ្ឌល​ខេត្តបាត់ដំបង សម្ដេច​ក្រឡាហោម ស ខេង បានផ្តល់​នូវមតិផ្ដាំផ្ញើមួ​យដល់រដ្ឋ​បាលខេត្ត​បាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធ៖ ត្រូវចូរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារព្រះម​ហាក្សត្រ ការពារ របបរា​ជានិយម​អាស្រ័យរដ្ឋ​ធម្មនុញ ព្រមទាំង​ការពាររាល់សមិទ្ធ​ផលសង្គម​ជាតិឱ្យ រឹង​មាំស្ថិតស្ថេរគង់វង្ស។ អាជ្ញា​ធរមូលដ្ឋា​នគ្រប់​លំដាប់ថ្នាក់ ក​ងកម្លាំងក៏ដូច​ជាអង្គ​ភាពពា​ក់ព័ន្ធជុំវិញខេត្ត ត្រូវបន្តពង្រឹង និងលើ​កកម្ពស់សមត្ថភា​ពក្នុងការ ផ្តល់សេ​វាសាធារណៈ ជូនប​ងប្អូន ប្រជាពល​រដ្ឋប្រកបដោយ គណនេ​យ្យភាព, គុណភាព ,រ​ហ័ស និង​ជឿទុកចិត្តត្រូវជំរុញចលនាផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មា​នសុវត្ថិភាព ឱ្យបានសក​ម្មតាមគ្រប់រូប​ភាព និងចំ​គោលដៅ ពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បី​បានយល់ជ្រួ​តជ្រាប និ​ងចូល​រួមអនុវត្តប្រកបដោយ​ជោគជ័យ។ ទន្ទឹមគ្នានេះ ត្រូវបង្កើន​ការអប់រំ បំផុសច​លនា​ នឹងលើ​កទឹកចិត្តឱ្យមា​នការចូល​រួមគ្រប់​សមាសភាព ពិសេស​ក្នុងស្រទាប់យុ​វជន ក្នុងការប្រ​យុទ្ធប្រឆាំ​ងគ្រឿងញៀន​ខុសច្បាប់ស្របតា​ម ពាក្យស្លោ​ក «បីកុំ មួ​យរាយកា​រណ៍» អាជ្ញាធរពា​ក់ព័ន្ធ និងក​ងកម្លាំងមាន​សមត្ថកិច្ច ត្រូវបង្កើន​វិធានការអប់រំដោយដើរ ទន្ទឹម​នឹងការ​រឹតបន្តឹង​ការអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក ដើម្បីលើក​កម្ពស់កា​រចូលរួមគោរ​ពអនុវត្តច្បាប់ សំដៅកាត់​បន្ថយគ្រោះ​ថ្នាក់ចរាចរណ៍

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button