លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ រវាងខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នៅសាលប្រជុំសាលាខេត្ត។
កិច្ចប្រជុំទ្វេភាគីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក ភូមិប៉ាក់ ឧត្តមសាប់ អភិបាលរងខេត្តស្រះកែវ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គកុងស៊ុលកម្ពជាប្រចាំខេត្តស្រះកែវ ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា–ថៃ លោក លោកស្រី ប្រធាន –ក្រុង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អនុប្រធាន មន្ទីរ ស្ថាប័នពាក់ អភិបាលស្រុកផងដែរ ។
ក្នុងកិច្ចប្រជុំនេះអាជ្ញាធរកម្ពុជា–ថៃ បានប្តេជ្ញារួមគ្នា ពង្រឹងទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យរវាងខេត្តទាំងពីរ ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ ព្រំដែនកម្ពុជា–ថៃ របស់ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ឲ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពខេត្តយើងទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តរាល់គម្រោងផែនការ និងសកម្មភាពទាំងអស់ ក្រោមក្របខណ្ឌយុទ្ធសាស្ត្រសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងខេត្តទាំងពីររួមមាន ៖
១–វិស័យពាណិជ្ជកម្មព្រំដែន
២–វិស័យកសិកម្ម
៣–វិស័យសុខាភិបាល
៤–វិស័យថែរក្សាបរិស្ថាន
៥–វិស័យគ្រប់គ្រងគ្រោះមហន្តរាយ
៦–វិស័យអប់រំយវជន និងកីឡា
៧–រួមគ្នាទប់ស្កាត់បទល្មើសតាមព្រំដែន
៨–រួមគ្នាជួយសង្គ្រោះពលរដ្ឋពេលជួបញ្ហា៕