ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូល​រួមកិច្ចប្រជុំពិ​ភាក្សាការងារ ដើម្បី​ពង្រឹងស​ន្តិសុខតា​មខ្សែបន្ទាត់​ព្រំ​ដែន​កម្ពុជា​-ថៃ

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ស្នង​ការ​នៃស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័​យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដើម្បី​ពង្រឹងសន្តិសុខ​តាមខ្សែបន្ទាត់ព្រំដែន​កម្ពុជាថៃ រវាងខេត្តបន្ទាយមានជ័​យ ព្រះរាជាណាច​ក្រ​កម្ពុជា និង​ខេត្តស្រះ​កែវ ព្រះរាជា​ណាចក្រថៃ ​នៅសាលប្រជុំ​សាលាខេត្ត។

កិច្ចប្រជុំទ្វេភាគីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោម​អធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេ​ត្តបន្ទាយ​មានជ័យ និង លោក ភូមិប៉ាក់ ឧត្តមសាប់ ​អភិបាលរងខេត្តស្រះកែវ ក្នុងនោះក៏​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ អគ្គកុងស៊ុលកម្ពជាប្រចាំ​ខេត្តស្រះកែវ ការិយាល័យទំនាក់ទំន​ងព្រំដែនកម្ពុជាថៃ លោក លោកស្រី ប្រធាន ក្រុង កម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ អនុប្រធាន មន្ទីរ ស្ថាប័នពាក់ អភិបា​លស្រុកផងដែរ ។

ក្នុងកិច្ចប្រជុំនេះអាជ្ញាធរកម្ពុជាថៃ បាន​ប្តេជ្ញារួមគ្នា ពង្រឹងទំ​នាក់ទំនងមិត្តភា​ពល្អជាមួយគ្នា និង​មាន​កិច្ចស​ហប្រ​តិបត្តិការ​យ៉ាងជិតស្និទ្ធលើគ្រប់​វិស័យរ​វាងខេត្តទាំងពីរ ផលប្រ​យោជន៍​ទៅវិញទៅម​កសម្រាប់​ជាតិ និងប្រជាជន​នៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ជីវភា​ពប្រជាពលរដ្ឋនៅតាមតំបន់ ព្រំដែនកម្ពុជាថៃ របស់ខេត្តបន្ទា​យមានជ័យ និងខេត្តស្រះកែវ ឲ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍន៍​ប្រកប​ដោយចីរភាពខេត្តយើងទាំ​ងពីរបានឯ​កភាពសហកា​រយ៉ាងជិតស្និទ្ធក្នុង​ការអនុវត្តរា​ល់គម្រោង​ផែនការ និងសកម្មភាព​ទាំងអស់ ក្រោមក្របខ​ណ្ឌយុទ្ធសាស្ត្រសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងខេត្ត​ទាំងពីររួម​មាន ៖

វិស័យពាណិជ្ជកម្មព្រំដែន

វិស័យក​សិកម្ម

វិស័យសុខាភិបាល

វិស័យថែរក្សាបរិស្ថាន

វិស័យគ្រប់គ្រងគ្រោះមហន្តរាយ

វិស័យអប់រំយវជន និងកីឡា

រួមគ្នាទប់ស្កា​ត់បទល្មើសតាមព្រំដែន

រួមគ្នាជួយសង្គ្រោះពលរដ្ឋពេលជួបញ្ហា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button