ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញចូល​រួមកិច្ចប្រជុំពិ​ភាក្សាកា​រងារ ដើម្បី​ពង្រឹង​ស​ន្តិសុខ​តា​មខ្សែបន្ទាត់​ព្រំ​ដែន​កម្ពុជា​-ថៃ

(បន្ទាយមានជ័យ)៖នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជា​ការរង នាយសេ​នាធិការ យោ​ធភូមិភាគទី៥ បានអញ្ជើញចូលរួម កិច្ចប្រជុំ រវាងកងកម្លាំង និងអាជ្ញា​ធរខេត្តបន្ទាយមានជ័យព្រះរាជាណាចក្រកម្ពុជា និងកងកម្លាំងបូព៌ាថៃ អាជ្ញាធរខេត្តស្រះកែវ ព្រ​រាជណា​ចក្រថៃ ។

ភាគី​កម្ពុជា ដឹកនាំដោយឯឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមាន​ការអញ្ជើញចូ​លរួមពីសំ​ណាក់ ឯកឧត្តម ឡាយ សៀវលី​ អនុរដ្ឋលេ​ខាធិការ នៃរដ្ឋ​លេខាធិ​ការដ្ឋា​កិច្ចកា​រព្រំដែន លោក គឹម សុវណ្ណា ​អគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ លោកមេបញ្ជាការ កង​កម្លាំងប្រ​ដាប់អាវុធ ក្នុងភូមិសាស្រ្ត​ខេត្តបន្ទាយមានជ័យ លោ​កអភិបាលស្រុក/ក្រុង ជាប់ព្រំដែនកម្ពុជាថៃ និង​មន្រ្តីជំ​នាញដែ​លមានកា​រពាក់ព័ន្ធ។ដោយឡែកភាគី ថៃដឹកនាំដោយ ឯកឧត្តម ភូមិវ៉ាត់ ឧត្តមសាប់ អភិបាលរងខេត្តស្រះកែវ អមដំ​ណើរដោយលោកមេបញ្ជាការរង​ កងកម្លាំងបូព៌ា កម្លាំងដែលមានការពាក់ព័ន្ធ និងលោ​កអភិបាល​ស្រុក​ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះបានប្រព្រឹត្ត ដោយការយោ​គយល់គ្នា ដោះស្រាយ​បញ្ហាផ្សេងៗ នៃខេត្តទាំងពី សម្រាប់​គុណប្រ​យោជន៍ និងលើកកម្ពស់ជីវភាពរ​ស់នៅតំបន់ព្រំដែន ដល់ប្រជាពលរដ្ឋទាំងសងខាង ឲ្យ​កាន់តែល្អប្រសើរ ផ្អែកតាមក្របខ័ណ្ឌយុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋរវាងខេត្តទាំងពី។

ស្ថិត​នៅក្នុងឱ​កាសនោះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា កងកម្លាំង​យោធភូមិ​ភាគទី៥ ភាគីកម្ពុជា ដែលមានកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន នៅតែបន្តកិច្ចស​ហប្រតិ​បត្តិការ​ល្អ ក្នុងការទប់ស្កាត់បទល្មើស បទក្រិតឧដ្ឋឆ្លងដែន ឈរលើស្មារតីស្មោះត្រង់ ដោះស្រាយ​បញ្ហាដោយ​សន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក ធានាបាននូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព ជាពិសេសបន្តពង្រឹង កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ នៃអនុស្សារណៈយោគយល់(MOU)ជាមួយគ្នាលើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែននៃខេត្តទាំងពី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button