លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
(បន្ទាយមានជ័យ)៖នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចូលរួម កិច្ចប្រជុំ រវាងកងកម្លាំង និងអាជ្ញាធរខេត្តបន្ទាយមានជ័យព្រះរាជាណាចក្រកម្ពុជា និងកងកម្លាំងបូព៌ាថៃ អាជ្ញាធរខេត្តស្រះកែវ ព្ររាជណាចក្រថៃ ។
ភាគីកម្ពុជា ដឹកនាំដោយឯឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡាយ សៀវលី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាកិច្ចការព្រំដែន លោក គឹម សុវណ្ណា អគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ លោកមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ លោកអភិបាលស្រុក/ក្រុង ជាប់ព្រំដែនកម្ពុជាថៃ និងមន្រ្តីជំនាញដែលមានការពាក់ព័ន្ធ។ដោយឡែកភាគី ថៃដឹកនាំដោយ ឯកឧត្តម ភូមិវ៉ាត់ ឧត្តមសាប់ អភិបាលរងខេត្តស្រះកែវ អមដំណើរដោយលោកមេបញ្ជាការរង កងកម្លាំងបូព៌ា កម្លាំងដែលមានការពាក់ព័ន្ធ និងលោកអភិបាលស្រុកជាប់ព្រំដែនខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះបានប្រព្រឹត្ត ដោយការយោគយល់គ្នា ដោះស្រាយបញ្ហាផ្សេងៗ នៃខេត្តទាំងពី សម្រាប់គុណប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅតំបន់ព្រំដែន ដល់ប្រជាពលរដ្ឋទាំងសងខាង ឲ្យកាន់តែល្អប្រសើរ ផ្អែកតាមក្របខ័ណ្ឌយុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋរវាងខេត្តទាំងពី។
ស្ថិតនៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា កងកម្លាំងយោធភូមិភាគទី៥ ភាគីកម្ពុជា ដែលមានកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន នៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងការទប់ស្កាត់បទល្មើស បទក្រិតឧដ្ឋឆ្លងដែន ឈរលើស្មារតីស្មោះត្រង់ ដោះស្រាយបញ្ហាដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក ធានាបាននូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព ជាពិសេសបន្តពង្រឹង កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ នៃអនុស្សារណៈយោគយល់(MOU)ជាមួយគ្នាលើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែននៃខេត្តទាំងពី៕