ព័ត៌មានជាតិ

កងទ័ព អង្គភាព​យោធភូមិភា​គទី៥ រៀបចំ​បើកការប្រកួ​តក្បាច់គុនមិត្តភាព មានប្រភេ​ទ៣​ប្រភេ​ទកីឡា ជា​លើកទី១ ក្រោមកិច្ចសហការជាមួយសព័ន្ធគុនល្បុក្កតោកម្ពុជា

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈកម្មការកីឡា យោធភូមិភា​គទី៥ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអ​ធិបតីក្នុងពីធីបើក​ការប្រកួតកី​ឡា​ក្បាច់គុន កងយោ​ធពលខេមរភូមិន្ទ ,ក្បាច់គុន​ល្បុក្កតោ និងក្បាច់គុ​នបញ្ចស៊ីឡាត់កម្ពុជា ។ពិធីនេះបានធ្វើ​ឡើង​នៅទីបញ្ជាការ កងពលតូចថ្មើរ​ជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ការរៀបចំ​ពីធីប្រកួតកីឡាក្បាច់គុន មិត្តភាព ទាំង៣​ប្រភេទកីឡានេះ ​ក៏ជាសកម្មថ្មីលើ​កទី១ សម្រាប់អង្គភាព​យោធភូមិភាគទី៥ ហើយនិង​ឈាន​ទៅរៀបចំការប្រកួតបន្ថែមទៀត ដើម្បីឲ្យស្របតា​មចក្ខុវិស័យ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងកា​រពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក ក្នុងការប្រែក្លាយ​ទស្សនវិស័យ​ឱ្យទៅជាស​កម្មភាព​ជាក់ស្តែង ទស្សនវិជ្ជានៃក្បាច់គុន គឺបង្រៀន​ឱ្យអ្នកចេះក្បាច់​គុនពិត​ប្រាកដប្រព្រឹត្តខ្លួន​ជាមនុ​ស្សប្រក​បដោយវិន័យ គុណធម៌ថ្លៃថ្នូរ ប្រកបដោ​យថាមពល ដើម្បីជាឆ្អឹងខ្នងដ៍រឹងមំា នៃការក​សាងសមត្ថ​ភាពយោធិនគ្រប់រូប និងជាខឿនការពារជាតិមាតុភូមិ និងប្រជាជន។ ការប្រកួតកី​ឡាក្បាច់​គុន មិត្តភាពនេះ មានសមាស​ភាពកីឡាករ មកពីសាលា​គុនកងពលតូចថ្មើរជើងលេខ៥១ ខេត្តបន្ទាយមានជ័យ សាលាគុនល្បុក្ក​តោរាជធានីភ្នំពេញ ខេត្តកំពុងឆ្នាំង និងខេត្តសៀមរាប ដែល​ជាកីឡាក​រធ្លាប់បានប្រកួតដណ្តើមមេដាយ ជូនជាតិមាតុភូមិ ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើក​ទី៣​២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងមក។គោលបំណងនៃការប្រកួតនេះ ដើម្បីធ្វើការដកបទ​ពិសោ​ធន៍ប​ច្ចេកទេ​សចលនាប្រយុទ្ធ ធ្វើសំយោគ តាមបែបវិទ្យាសាស្រ្ត ក្នុងការវិវត្តន៍ខ្លួន តាមបរិប​ទនៃការរីកចម្រើនវិស័យកីឡា ប្រកបដោយកា​លានុវត្តន៍​ភាព។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានកីឡាកងទ័ពយោធភូមិភាគទី៥ និងជាប្រធា​នសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលមាន​សមានចិត្តក្នុងកា​រចូលរួមលើក​ស្ទួយវិស័យកីឡាក្បាច់គុន កងយោធពល​ខេមរភូមិន្ទ ដោយបានបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងការចូល​រួមកសាងសា​លាគុន មួយកន្លែង នៅក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ តាមលក្ខណៈ​ស្តង់ដា សំដៅលើកស្ទួយធនធានមនុស្ស ទាំងកីឡាករ ចៅក្រម អាជ្ញារកណ្តាល ដើម្បីឆ្លើយតមនូវ​សេចក្តី​ត្រូវការ​ចំ​ពោះមុខ និងបន្តអភិវឌ្ឍន៍ខ្លួនទៅមុខប្រកបដោយចីរភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button