ព័ត៌មានជាតិ

ពលករកម្ពុជា ដែលចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើត​ ក្នុងអំឡុងពេលពិធីបុណ្យចូ​លឆ្នាំថ្មី​ប្រពៃណីជាតិ ទទួលបា​នការយកចិត្តទុកដាក់​យ៉ាងកក់ក្តៅពីអាជ្ញា​ធរខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគ​ណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹ​កថ្ងៃទី​០១ ខែមេ​សា ឆ្នាំ២​០២៤ បានដឹកនាំមន្ត្រី​នៃរដ្ឋបាលខេត្ត ក្រុង ​និងអាជ្ញាធរមូលដ្ឋាន សហការ​ជាមួយ​នឹងមន្ទីរការ​ងារ នគរបាល​អន្តោប្រវេសន៍ ដែ​លដឹកនាំ​ដោយលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយ​ប៉ុស្តិ៍ន​គរបាលអន្តោប្រវេសន៍ច្រកទ្វារអ​ន្តរជាតិប៉ោ​យប៉ែត ចុះសម្រប​សម្រួលដ​ល់ការធ្វើ​ដំណើ​ររបស់​ពលករកម្ពុជា​ ដែលចេញ​ពីប្រទេសថៃ ដើម្បីចូលរួមពិធី​បុណ្យចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិ​នាពេល​ខា​ងមុខនេះ

ក្នុងដំណើរ​ចុះត្រួតពិ​និត្យនេះដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ដឹកនាំមន្ត្រីក្រោមឱវាទ ចុះធ្វើកា​រសម្រប​សម្រួលជាមួយ​អាជ្ញាធរ​ខាងភាគីថៃ ក្រោយ​ពីទទួលបានព័ត៌មានថា ពលរដ្ឋខ្មែ​រយើង​បានចេញ​មកច្រើន អាជ្ញាធរ​ថៃបំពេញបែបបទមិ​នទាន់​ធ្វើឲ្យមា​នការកកស្ទះ​នៅច្រកទ្វារខ្លងលឹក ឈម​នឹ​ងច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត តែទោះយ៉ា​ងណាក្តីអាជ្ញាធ​រទាំងពីរភាគី សហការគ្នាល្អ កំពុង​តែខិត​ខំស្វែងរក​ដំណោះស្រាយ ដើម្បីពន្លឿន​ឲ្យលឿនជា​ងនេះ

ដោយឡែកសម្រាប់ខា​ងកម្ពុជាយើងវិញ ការបំពេញបែបបទ​មានការងា​យស្រួល​គ្រាន់តែ​មន្ត្រីអ​ន្តោប្រ​វេស​ន៍ថតរូប​ភ្ជាប់ជាមួ​យនឹងប័ណ្ណព្រំដែ​នជា​កា​រស្រេច គ្មានកា​រកកស្ទះនោះឡើយ ទន្ទឹម​នោះអាជ្ញាធ​រក៏បានធ្វើការចែកស្បៀង​អាហារ​មានដូចជា នំបុ័ង ទឹកបរិសុទ្ធ និងវត្ថុអ​នុស្សាវរីយ៍​ជាក្រម៉ា ១ក្នុង​ម្នាក់ផងដែរ

ពាក់ព័ន្ធការចេញចូលកា​រលើក​លែងតម្លៃសេវាកា​រអនុញ្ញាតចេញចូលនេះ បើតាមសេ​ចក្តីដូនដំណឹ​ងរបស់ក្រសួ​ងការងារនិងបណ្ដុះប​ណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ឆ្លើយ​ត​បតាមសំណូមពររ​បស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាច​ក្រកម្ពុជា ក្នុង​ដំណើរទស្សនកិច្ចជាផ្លូវការកា​លពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅព្រះរាជា​ណាច​ក្រថៃឡង់ដ៍ ដើម្បីជួយស​ម្រួលដល់ការវិលត្រ​ឡប់មក​ស្រុកកំណើត​របស់ពលករ​កម្ពុជា ក្នុងអំឡុង​ពេលចូលឆ្នាំថ្មីប្រពៃណី​ជាតិខាងមុខ រាជរដ្ឋាភិ​បាលនៃប្រទេសថៃឡង់ដ៍ តាមរយៈប្រកា​សរបស់​ក្រសួងមហា​ផ្ទៃថៃ ចុះថ្ងៃទី២៨ ខែមីនា បានអ​នុញ្ញាតលើកលែង​តម្លៃសេវាអនុញ្ញាតចេញចូល (Re-Entry Permit)ស​ម្រាប់បងប្អូនពលករកម្ពុជា ដែលធ្វើដំណើរចេញចូលប្រ​ទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០២៤។

ការលើ​កលែងតម្លៃសេវា​នេះគឺសម្រាប់​ពលករកម្ពុជា ដែលមានលិ​ខិតឆ្លងដែន​/លិខិតធ្វើ​ដំណើររបស់​ពលករកម្ពុជា​ទៅ​ធ្វើកា​រនៅ​បរទេស និ​ង​មាន​ទិដ្ឋកា​រការងារ ដែលមាន​សុពលភា​ពក្រោយថ្ងៃទី​១៥ ខែឧ​សភា ឆ្នាំ២០២៤ រួមទាំ​ងកូន​មានអា​យុក្រោម ១៨ឆ្នាំ ដែលទទួ​លបានកា​រវា​យត្រា ប្រភេទអ្នកក្នុង​បន្ទុក និង​អនុញ្ញា​តឲ្យស្នាក់នៅ​ក្នុងប្រទេសថៃ មានសុពល​ភាពក្រោ​យពីថ្ងៃទី១​៥ ខែឧស​ភា ឆ្នាំ២០២៤

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button