ព័ត៌មានជាតិ

ផឹកស្រា​ស្រវឹង​ខឹង​សង្សា ​វាយ​កំទេ​ច​សម្ភា​រៈក្នុង​ហាង នៅ​ផ្សាររាត្រី​ទឹក​ពុះ​ផ្កាយ៥ ត្រូវក​ម្លាំងអាវុ​ធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត ចាប់​ឃាត់ខ្លួនបញ្ជូនទៅតុ​លាការ​ខេត្តបន្ទា​យមានជ័យ

(បន្ទាយមានជ័យ)៖បុរសជនជា​តិថៃម្នាក់ នាំ​សង្សារ​បស់ខ្លួន ព្រម​ទាំងមិត្តភ​ក្តិ​ទៅផឹកស៊ី​នៅចំណុ​ចហា​ង​ផួឡាយាំ ផ្សាររាត្រីទឹកពុះផ្កាយ៥ ស្ថិតក្នុង​ភូមិក្បាល​ស្ពាន១ សង្កាត់ប៉ោ​យប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមាន​ជ័យ ស្រវឹងខឹង​សង្សា បង្កហឹង្សា​ដោយវាយ​កំទេ​ច​សម្ភា​រៈក្នុង​ហាង ធ្វើ​ឲ្យខូ​ចខាត​សម្ភារៈជាច្រើន ត្រូវកម្លាំងកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន​សួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងបានឲ្យដឹងថា ការឃាត់​ខ្លួ​នជន​សង្ស័យឈ្មោះចាក់​គ្រីត វ៉ែនប៊ួ ហៅ ឆេន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃរូបនេះ ￸ធ្វើឡើង​តាម​ពាក្យបណ្ដឹងឈ្មោះ￸ វិសាណុ ប៊ុនផា​ម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជន​ជាតិថៃ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណី​ធ្វើឲ្យខូចខា​តដោយចេ​តនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង១០និ​ង០០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ករ​ណីនេះ￸កើតឡើងនៅចំណុចខាងលើ ក្នុងខ​ណៈ​ឈ្មោះ￸ ចាក់គ្រីត វ៉ែនប៊ួ ហៅ ឆេន ផឹកស្រាស្រវឹង ហើយបាន​វាយ​បំផ្លាញ​សម្ភារ:​នៅក្នុងហាង​បណ្ដាលឲ្យខូ​ចខាតទាំងស្រុង

ជនសង្ស័យរូបនេះ￸ក្រោយពីកម្លាំង​មូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងប៉ោយ​ប៉ែត ឃាត់ខ្លួនសួរនាំរួច បានរៀប​រាប់ថា ខ្លួននិ​ងសង្សារបស់ខ្លួន​ព្រមទាំងមិត្តភក្តិ​បាននាំគ្នាទៅផឹកស៊ីនៅ​ចំណុចហាងខាងលើ ពេលនោះ￸ខ្លួនស្រវឹងស្រាជាខ្លាំង ហើ​យខឹងនឹងសង្សារ​បស់ខ្លួនផង ទើបបណ្ដាល​ឲ្យរូបខ្លួនវាយ​កំទេចសម្ភារៈក្នុងហា​ងនោះបណ្ដាលឲ្យខូចខាតជា​ច្រើនតែម្ដងដោយផ្អែក​លើពាក្យបណ្ដឹងរប​ស់ម្ចាស់ហាង និង​ចម្លើយ​សារភាពរបស់ជនសង្ស័យ ព្រម​ទាំងមានវត្ថុតាងផងនោះទើបកម្លាំងជំ​នាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនម​កបញ្ជាការដ្ឋានកងរា​ជអាវុធហត្ថខេត្តចាត់ការបន្ត។

 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាកា​ររងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធ​ម៌បាន​ប្រាប់ឲ្យដឹងថា ជនសង្ស័យខា​ងលើបច្ចុប្បន្ន ត្រូវបា​នកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធ​ហត្ថ​ខេត្ត​បញ្ជូន​ទៅសាលាដំបូងខេត្ត នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដើម្បីចាត់ចាត់ការតាមនីតិវិធី​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button