ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណា​លជាមួយប្រជាពលរដ្ឋខ្មែរ ដែល​វិលត្រឡប់​ចូល​មកកម្ពុជា ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរ​ដោយឯកឧត្ដម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ រដ្ឋលេ​ខា​ធិកា​រក្រសួងមហាផ្ទៃ ឯក​ឧត្ដម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្ដម អ៊ុុំ រាត្រី អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករង​អន្តោប្រវេសន៍ និងឯកឧត្ដម លោកជំទាវ លោកឧត្ដមសេនីយ៍ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធា​ននាយកដ្ឋាននិងលោក លោកស្រីអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរស្ថាប័នពាក់ព័ន្ធជាច្រើនរូប នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញ​ជួបសំ​ណេះសំណាលជាមួយពលករ និងប្រជាព​លរដ្ឋខ្មែរដែ​លវិលត្រឡប់ចូល​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ ឆ្នាំ២០២៤ នៅច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត

ក្រោយពី​បញ្ចប់នៃ​ការសំណេះ​សំណាលប្រកបដោយ​ភាព​ស្និទ្ធិស្នាល រីករាយ និងរា​ក់ទាក់ក្រៃលែង មក​នោះឯកឧត្ដម អភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងប្រតិ​ភូអមដំណើរ​អញ្ជើញជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប​ញ្ចុះបឋមសិលាបើក​ការដ្ឋានសាងសង់អគារស្នាក់នៅ និងបន្ទប់​ធ្វើការថ្មី​របស់​កងកម្លាំង​ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានកា​រចូលរួមជាភ្ញៀវ​កិត្តិយ​សពីសំណា​ក់ ឯកឧត្ដម លោកជំទាវ លោកឧត្ដម​សេនីយ៍ វរសេនីយ៍ ប្រធាន អនុប្រធាន មន្ទីរ អង្គភា​ព ស្ថាប័នពាក់ព័ន្ធ ភាគីថៃច្រកទ្វារ​ព្រំដែនអន្តរជាតិបានខ្លងលឹក និងតំណា​ងក្រុមហ៊ុន​ឯកជនមួយចំ​នួនផងដែរ

នាឱកាសនោះឯកឧត្ដម អភិសន្តិបណ្ឌិត និងលោកជំទាវ រួមជាមួយប្រតិភូ ព្រម​ទាំងភ្ញៀវ​កិត្តិយសទាំង​អស់ក៏​បានអញ្ជើញពិសា​រអាហារថ្ងៃត្រង់រួ​មគ្នានៅក្នុងបរិវេ​ណទីតាំងក្រុង​ពាលីជាកិច្ចច​ប់កម្មវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button