ព័ត៌មានជាតិ
រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី នៅបរិរេណមុខសាលាខេត្ត
(ប៉ៃលិន) ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីអង្គភាព មន្ត្រីរាជការជុំវិញខេត្តនៅរាត្រីថ្ងៃសៅរ៍ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាម មហោទរាទេវី បុត្រីទី៧ កបិលមហាព្រហ្ម ដែលបានយាងចុះមកនៅវេលាម៉ោង ២២.១៧នាទី និង២៤វិនាទី មកគ្រប់គ្រងថែរក្សាបន្តពីទេវតាឆ្នាំចាស់ នៅដែនជម្ពូទ្វីប ក៏ដូចជាប្រទេសកម្ពុជាទាំងមូល៕