ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន​ ប្រារព្ធពិធីទទួលទេវ​តាឆ្នាំថ្មី នៅបរិរេណមុខសាលាខេត្ត

(ប៉ៃលិន) ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំង​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីអង្គភាព មន្ត្រីរាជការជុំវិញខេត្តនៅរាត្រីថ្ងៃសៅរ៍ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ បានអ​ញ្ជើញ​ប្រារព្ធ​ពិធីទទួល​ទេវតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាម មហោទរាទេវី បុត្រីទី៧ កបិលមហាព្រហ្ម ដែលបានយាងចុះ​មកនៅវេលាម៉ោង ២២.១៧នាទី និង២៤វិនាទី មកគ្រប់គ្រងថែរក្សាបន្តពីទេវតាឆ្នាំចាស់ នៅដែន​ជម្ពូទ្វីប ក៏ដូចជាប្រទេសកម្ពុជាទាំងមូល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button