ពិធីជួបសំណេះសំណាល ជាមួយសមាជិក ដើម្បីអបអរសាទរ ទិវាពលកម្មអន្តជាតិ ១ ឧសភា ឆ្នាំ២០២៤
ខេត្តបន្ទាយមានជ័យ៖ស្របពេលនៃពិធីបុណ្យជាតិ អន្តរជាតិ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យបានសហការ ជាមួយមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបានរៀបចំពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត ធ្វើការក្នុងរោងចក្រក្នុងក្រុងសិរីសោភ័ណប្រមាណជាង ៦០០នាក់ នៅសាលាខេត្តបន្ទាយមានជ័យនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។
លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបានបញ្ជាក់ថា សហគ្រាសគ្រឹះស្ថាន នៅក្នុងខេត្តសរុបចំនួន ៣៦៥ សហគ្រាសរួមមានតំបន់សេដ្ឋ ចំនួន ៥នៅក្នុងក្រុងប៉ោយប៉ែត ចំនួន៤ ស្រុកថ្មពួកចំនួន១ ដោយឡែកក្នុងក្រុងសិរីសោភ័ណចំនួន១ គឺសួនឧស្សាហកម្មស៊ីសុផុនអុីដាស្រ្ទៀលផាក ហើយបើសរុបកម្មករនិយោជិតនៅក្នុងខេត្តមានចំនួន ២៥ ៦៦៤ នាក់ស្រីចំនួន១៤ ១២៦នាក់។
ឯកឧត្តម អ៊ុុំ រាត្រី អភិបាលនៃគណៈ បន្ទាយមានជ័យបានអានសារលិខិតសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ទៅជួបរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំដំបូងនៃ កម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះកម្មវិធីអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលសំដៅធានាឲ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនយោបាយនិងការកែ ជម្រៅនិងគោលបំណងសម្រួលការធ្វើធុរកិច្ច អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានចំណូលខ្ពស់ការងារកាន់តែសមរម្យ និងសម្បូរបែបដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ ម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាលទ្ធផល ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តនៃគម្រោងវិនិយោគថ្មីនិងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោងដែលមានទុនវិនិយោគសរុបចំនួន ២,២ពាន់លានដុល្លារសហរដ្ឋ ទអាចបង្កើនការងារថ្មីចំនួនប្រមាណជាង ១០,៧កន្លែង។ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលចំនួនសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានកើនឡើងពីចំនួន ៤០ ៩៧៥ ដល់ចំនួន ៤៣ ៨៤៩ សហគ្រាស ហើយចំនួនកម្មករនិយោជិតបានកើនឡើងចំនួន១ ៧១៥ ០២៩នាក់ ដល់ចំនួន ១ ៧៩៣ ៤៦៧នាក់។ រាជរដ្ឋាភិបាល មានជំនឿយ៉ាងមុតមាំថា ការកំណត់យកប្រធានបទ ក៏ដូចជាការបង្កើននៃកម្មវិធីប្រកួតប្រជែងយក សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ នឹងជំរុញឲ្យមានចិរភាព នៃវប្បធម៌អនុលោមភាពវប្បធម៌ នៃកិច្ចសន្ទនាសង្គមចេះយោគយល់ អធ្យាស្រ័យគ្នានៅកន្លែងធ្វើការនិងយន្តការដោះស្រាយវិវាទការងារផ្នែកកម្រិតសហគ្រាសគ្រឹះស្ថាននូវកម្រិតក្រសួងនិងនៅកម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល។ចុងក្រោយ គណះអធិបតីបានចែកជូននូវអំណោយដល់កម្មករនិយោជិតដែលបានចូលរួមក្នុងម្នាក់ៗ ទទួលបានក្រមា១ ថវិកា១ម៉ឺនរៀល ជនពិការនិងស្ត្រីមានផ្ទៃពោះម្នាក់ៗទទួលបានក្រមា២ ថវិកាចំនួន ៨ម៉ឺនរៀល៕