ព័ត៌មានជាតិ

ពិធីជួបសំណេះសំណាល ជាមួយសមាជិក​ ដើ​ម្បីអបអរសាទរ ​ទិវាពលកម្មអន្តជាតិ ១ ឧសភា ឆ្នាំ២០​២៤

ខេត្តបន្ទាយមានជ័យ៖ស្របពេលនៃពិធីបុណ្យជាតិ អន្តរជា​តិ ដើម្បីអបអរសា​ទរទិវា​ពលកម្មអន្ត​រជាតិ ១ ឧសភា ឆ្នាំ២០២៤ រដ្ឋបាល​ខេត្តបន្ទាយ​មានជ័យបានសហការ ជាមួយមន្ទីរការងារនិ​ងបណ្ដុះប​ណ្ដាលវិជ្ជាជីវៈខេត្តបានរៀប​ចំពិធីជួបសំ​ណេះសំណាល​ជា​មួយ​កម្មក​រនិ​យោជិត ធ្វើកា​រក្នុងរោងចក្រក្នុងក្រុង​សិរីសោភ័ណប្រមាណជាង ៦០០នាក់ នៅ​សាលាខេត្តបន្ទា​យមានជ័យ​នា​ថ្ងៃទី១ ខែឧ​សភា ឆ្នាំ២០២៤ ក្រោមប្រធានប​ទ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។

លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបានបញ្ជាក់ថា សហគ្រា​សគ្រឹះ​ស្ថាន នៅក្នុងខេត្តសរុប​ចំនួន ៣៦៥ សហគ្រាសរួមមានតំបន់សេដ្ឋ ចំនួន ៥នៅក្នុងក្រុង​ប៉ោយប៉ែត ចំនួន៤ ស្រុកថ្មពួកចំនួ​ន១ ដោយឡែកក្នុងក្រុង​សិរីសោភ័ណចំនួន១ គឺសួនឧស្សាហ​កម្មស៊ីសុ​ផុនអុីដាស្រ្ទៀល​ផាក ហើយបើ​សរុបកម្មករ​និយោជិតនៅក្នុងខេត្តមានចំនួន ២៥ ៦៦៤ នាក់ស្រី​ចំនួន១៤ ១២៦នាក់។

ឯកឧត្តម អ៊ុុំ រាត្រី អភិបាលនៃគណៈ បន្ទាយមានជ័យបានអានសារលិ​ខិតសម្ដេចម​ហាបវរធិបតី​ហ៊ុន ម៉ាណែត ទៅជួបរដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជានិងឱកា​សខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិ​វាពលកម្មអន្តរជាតិ ១ឧ​សភា ឆ្នាំ២០២៤ ដែលមា​នខ្លឹមសារថា ឆ្នាំ២​០២៤នេះ គឺជាឆ្នាំដំបូងនៃ កម្មវិ​ធីន​យោបាយនិងយុទ្ធសាស្ត្របញ្ច​កោណ​ដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះកម្មវិធីអាទិភាព​ចំនួន៦ និងវិធានការគន្លឹះចំនួន៥ ត្រូវបានដាក់​ចេញដោយរាជ​រដ្ឋាភិ​បាលសំដៅ​ធានាឲ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនយោបាយនិងការកែ ជម្រៅនិងគោ​លបំណងស​​ម្រួល​ការធ្វើធុរកិច្ច អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញកា​រអភិវឌ្ឍន៍​សេដ្ឋកិច្ច​លើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរប​ស់ប្រជាពលរដ្ឋឲ្យកាន់​តែមានចំណូល​ខ្ពស់ការងារ​កាន់តែសមរម្យ និងសម្បូរបែបដើម្បី​ឈានទៅសម្រេចបាននូវចក្ខុវិស័យ ម្ពុជាជាប្រ​ទេសមានចំណូលខ្ពស់​នៅឆ្នាំ២០៥០។ ជាលទ្ធផល ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍ក​ម្ពុជា បានអនុម័តនៃគម្រោងវិនិយោគថ្មីនិងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង​ដែលមានទុនវិនិយោគសរុបចំនួន,២ពាន់លានដុល្លារសហរដ្ឋ ទអាចបង្កើនការ​ងារថ្មីចំនួនប្រមា​ណជាង ១០,៧​កន្លែង។ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលចំនួនសហគ្រាសដែល​បានចុះបញ្ជីនៅក្រ​សួងការងារនិង​បណ្ដុះបណ្ដាលវិជ្ជាជីវៈបានកើនឡើងពី​ចំនួន ៤០ ៩៧៥ ដល់ចំនួន ៤៣ ៨៤៩ សហគ្រា​ស ហើយចំនួនកម្មករនិ​យោជិតបានកើនឡើងចំនួន១ ៧១៥ ០២៩នាក់ ដល់ចំនួន ១ ៧៩៣ ៤៦៧នាក់។ រាជរដ្ឋាភិបា​ល មានជំនឿយ៉ា​ងមុតមាំថា ការកំណត់យកប្រធានបទ ក៏ដូចជា​ការបង្កើននៃកម្មវិធីប្រកួតប្រជែងយក សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ នឹងជំរុញឲ្យ​មានចិរភាព នៃវប្បធ​ម៌អនុលោមភាពវប្បធម៌ នៃកិច្ចសន្ទនាសង្គមចេះយោគយល់ អធ្យាស្រ័យគ្នានៅ​កន្លែងធ្វើការនិង​យន្តការដោះស្រាយវិវាទ​ការងារផ្នែកកម្រិតស​ហគ្រាសគ្រឹះស្ថាន​នូវកម្រិតក្រសួង​និងនៅកម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល។ចុងក្រោយ គណះអធិបតីបានចែកជូននូវ​អំណោយដល់​កម្មករ​និយោជិតដែលបានចូលរួមក្នុងម្នាក់ៗ ទទួលបានក្រមា១ ថវិកា១ម៉ឺនរៀល ជនពិការនិងស្ត្រីមា​នផ្ទៃពោះម្នាក់ៗទទួលបានក្រមា២ ថវិកាចំនួន ៨ម៉ឺនរៀល

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button