អូស្ត្រាលី អញ្ជើញឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ចស្វែងយល់អំពីការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ វិមជ្ឈការនិងវិសហមជ្ឈការ
(ភ្នំពេញ)៖ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Pablo Kang ភារធារីស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសនិ្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណក្រសួ ងមហាផ្ទៃអូស្រ្តាលី ដែលបានអញ្ជើញឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ទស្សនកិច្ចសិក្សានៅប្រទេសអូស្រ្តាលី នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទស្សនកិច្ចនេះមានគោលបំណងជួយភាគីកម្ពុជា ដកស្រង់បទពិសោធយុទ្ធសាស្រ្តពាក់ព័ ន្ធការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារវិមជ្ឈការនិងវិសហមជ្ឈការ ដោយគណៈប្រតិភូកម្ពុជា មានក្ដីសង្ឃឹមថា នឹងទទួលបានបទពិសោធ និងចំណេះដឹងថ្មីៗពីអូស្រ្តាលី ទាំងលើការងារគ្រប់ គ្រ ងកងកម្លាំងនគរបាលជាតិ ការជំរុញទំនាក់ទំនងបណ្តុះបណ្តាល មន្រ្តីនគរបាល លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។
ក្នុងជំនួបដែលត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃដដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តាំផ្ញើនូវសេចក្ដីសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះឯកឧត្តម Pablo Kang និងបានចាត់ទុកវត្តមានឯកឧត្តម ក្នុងជំនួបនេះ ថា ជាការបង្ហាញឱ្យឃើ ញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូ ស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា ទាំងនាពេលបច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្តម Pablo Kang បានថ្លែងអំណរគុណឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលអនុញ្ញាតឱ្យជួបសម្ដែងការគួរសម និងក៏បានបង្ហាញការឯកភាពចំ ពោះ ការវាយតម្លៃរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេ សទាំងពីរកម្ពុជា–អូស្រ្តាលី។ ឯកឧត្តម ក៏បានរម្លឹកអំពីលទ្ធផលវិជ្ជមាន នៃដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមកិច្ចប្រ ជុំកំពូលពិសេសអាស៊ាន–អូស្រ្តាលី នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២–៦ ខែមីនា ឆ្នាំ ២០ ២ ៤ ដែលឈានដល់ការចុះហត្ថលេខា ឱ្យមានជើងហោះហើរត្រង់ពីប្រទេ សអូស្រ្តាលី មកកម្ពុជា។
ក្នុងជំនួបនោះដែរ ឯកឧត្ដមភារធារី និងឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងបានពិភាក្សាគ្នាអំពីការងារអន្តោប្រវេសន៍ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមាន៖ ការជួញដូរ រត់ពន្ធមនុស្ស និងគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណ នេយ្យ ភាពសង្គមនៅកម្ពុជា និងប្តេជ្ញាពង្រឹងការងារឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាមួយនិងការថ្លែងអំណអរគុណចំពោះការចំណាយពេលវេលាដ៏មមាញឹករបស់ឯកឧ ត្ត មភារធារី ដើម្បីចូលជួបពិភាក្សាការងារ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបង្ហាញក្ដីសង្ឃឹមថា ភាគីអូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានារួមមាន៖ ជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេង ៗដល់ក្រសួងមហាផ្ទៃ។ ជាថ្មីម្ដងទៀត ប្រមុខក្រសួងមហាផ្ទៃ ក៏សង្ឃឹមថា ដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងមហាផ្ទៃ ទៅប្រទេសអូស្រ្តាលី នាពេ លខាងមុខ នឹងទទួលបានលទ្ធផលផ្លែផ្កា ផ្តល់ អត្ថប្រយោជន៍ ក៏ដូចជាចំណេះដឹង និងបទពិសោធល្អៗលើការអនុវត្តការងារ។
គួរកត់សម្គាល់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបតែបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពាលជាង១សប្ដាហ៍ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ តាមរយៈទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី២នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដកស្រង់បទពិសោធបន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងអាល្លឺម៉ង់ ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា៕