ព័ត៌មានជាតិ

អូស្ត្រាលី អញ្ជើញឯកឧ​ត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិ​ច្ចស្វែងយល់អំ​ពីការងារ​អន្តោប្រវេសន៍ សន្តិសុខសាយប័រ វិមជ្ឈការនិងវិសហមជ្ឈការ

(ភ្នំពេញ)៖ក្នុងឱកាសអនុញ្ញាតជូនឯ​កឧត្តម Pablo Kang ភារធារីស្ថានទូតអូស្រ្តាលី ប្រចាំ​ព្រះ​រាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសនិ្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំ​ណរគុណ​ក្រសួ ងមហាផ្ទៃអូស្រ្តាលី ដែលបានអញ្ជើញឯកឧត្តម ដឹកនាំគណៈ​ប្រតិភូក្រសួង​មហាផ្ទៃ​កម្ពុជា ទស្សនកិច្ចសិក្សានៅប្រទេសអូស្រ្តាលី នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទស្សនកិច្ចនេះមានគោ​លបំណងជួយ​ភាគីកម្ពុជា ដកស្រង់បទពិសោធ​យុទ្ធសាស្រ្តពាក់ព័ ន្ធការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និង​ការងារវិមជ្ឈការនិងវិសហមជ្ឈការ ដោយគណៈប្រតិភូកម្ពុជា មានក្ដីសង្ឃឹមថា នឹងទទួលបា​នបទ​ពិសោធ និងចំណេះដឹងថ្មីៗពីអូស្រ្តាលី ទាំងលើការងារគ្រប់ គ្រ ងកងកម្លាំងនគរបាលជាតិ ការជំរុញ​ទំនាក់ទំនងបណ្តុះបណ្តាល មន្រ្តីនគរបាល លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។

ក្នុងជំនួប​ដែលត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃដដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តាំផ្ញើនូវសេចក្ដីសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង អតីតឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះឯកឧត្តម Pablo Kang និងបានចាត់​ទុកវត្តមាន​ឯកឧត្តម ក្នុងជំនួបនេះ ថា ជាការបង្ហាញឱ្យឃើ ញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញការបន្តបង្កើនកិ​ច្ចស​ហប្រតិបត្តិការរវាងរដ្ឋាភិបាលអូ ស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា ទាំងនាពេលបច្ចុប្បន្ន និ​ងទៅ​អនាគត

ឯកឧត្តម Pablo Kang បានថ្លែងអំណរគុណឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលអនុញ្ញាតឱ្យជួ​បសម្ដែងការគួរសម និងក៏បានបង្ហាញការឯកភាពចំ ពោះ ការវាយតម្លៃរបស់​ឯកឧត្ដមអភិសន្តិ​បណ្ឌិត លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេ សទាំងពីរកម្ពុជាអូស្រ្តាលី។ ឯកឧត្តម ក៏បានរម្លឹកអំ​ពីលទ្ធផល​វិជ្ជមាន នៃដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្រ្តីកម្ពុជា ចូលរួមកិច្ចប្រ ជុំកំពូលពិសេសអាស៊ានអូស្រ្តាលី នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០ ២ ៤ ដែលឈានដល់ការចុះហត្ថលេខា ឱ្យមានជើងហោះហើរត្រង់ពីប្រទេ សអូស្រ្តាលី មកកម្ពុជា។

ក្នុងជំនួបនោះ​ដែរ ឯកឧត្ដមភារធារី និងឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់​អំពីដំណើរការ​នៃ​កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងបានពិភាក្សាគ្នាអំពីការងារអន្តោប្រវេសន៍ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមាន៖ ការជួញដូរ រត់ពន្ធមនុស្ស និងគ្រឿងញៀន បទល្មើស​ប​ច្ចេកវិទ្យា និងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណ នេយ្យ ភាពសង្គមនៅកម្ពុជា និងប្តេជ្ញាពង្រឹងកា​រងារឱ្យកាន់តែល្អប្រ​សើរថែមទៀត។

ជាមួយនិងការថ្លែងអំណអរគុណចំពោះការចំណាយពេលវេលាដ៏មមាញឹករបស់ឯកឧ ត្ត មភារធារី ដើម្បីចូលជួបពិភាក្សាការងារ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏បានបង្ហាញក្ដីសង្ឃឹមថា ភាគីអូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានារួមមាន៖ ជំនួយបច្ចេក​ទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេង ៗដល់ក្រសួងមហាផ្ទៃ។ ជាថ្មីម្ដងទៀត ប្រមុខក្រសួងម​ហាផ្ទៃ ក៏សង្ឃឹមថា ដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងមហាផ្ទៃ ទៅប្រទេសអូស្រ្តាលី នាពេ លខាងមុខ នឹងទទួលបានលទ្ធផលផ្លែផ្កា ផ្តល់ អត្ថប្រយោជន៍ ក៏ដូចជាចំណេះដឹង និងបទពិសោធ​ល្អៗលើការអនុវត្តការងារ។

គួរកត់សម្គាល់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបតែបានដឹក​នាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពាល​ជាង១​សប្ដាហ៍ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ តាមរយៈទស្ស​នកិច្ចផ្លូវការក្រៅប្រទេសលើកទី២នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដកស្រង់បទ​ពិសោធ​បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងអាល្លឺម៉ង់ ដើម្បីជំរុញដំណើរកា​រកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button