ព័ត៌មានជាតិ

ពិធីបើកបវេសនកាលឆ្នាំថ្មី ២០២៤-២០២៥ ពុទ្ធិកសិក្សាទូទាំងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ទីវត្តអា​រាម និងព្រះសង្ឃ មា​នតួនាទីរួម​ចំ​ណែ​កក្នុង​ការក​សាងសង្គមជាតិ ប្រក​ប​ដោយសី​លធម៌ ចរិយា​ធម៌ សមធម៌និងមា​នសេរី​ភាពទាមទារឲ្យមានកា​រអភិវឌ្ឍផ្នែកអប់រំ ជា​សំ​ខាន់ ។ឯក​ឧត្ដម ហុឹម វិបុលឬទ្ធ៍ រដ្ឋលេខាធិ​ការក្រសួង ធម្មការ និងសាសនា​ ថ្លែងបែប​នេះក្នុង​ពិធីបើ​កបវេស្សនកាលឆ្នាំថ្មី ២០២៤-​២០២៥ របស់សាមណសិ​ស្សសាលាពុទ្ធិក​សិក្សាទូទាំង​ខេត្តបន្ទាយមានជ័យ ក្រោមអ​ធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេចព្រះព្រហ្មរតន​មុនី ពិន សែម សមាជិក​ថេរស​ភាព្រះពុទ្ធសាសនា ឧត្តមក្រុមប្រឹក្សាផ្ទាល់ នៃគ​ណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅវត្តទក្ខិណារាម អញ្ចាញ ក្នុងស្រុកមង្គល​បូរីខេត្តបន្ទាយ​មានជ័យ។

បន្ទាប់ពីលោក បៀវ ថាន ប្រធានមន្ទីរធម្មការ និង សាសនា បានមានមតិស្វាគមន៍​និងរបាយការណ៍​ស​ង្ខេបរួចមក ព្រះសមណញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត ព្រះអង្គបានអាន​សារលិខិតរប​ស់សម្ដេចព្រះ​ពោធិវង្ស​គតិបណ្ឌិត អំ លឹមហេង ព្រះអគ្គាធិកា​រនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលមានខ្លឹម​សារបញ្ជាក់ថា គណៈគ្រប់គ្រងគ្រប់ភូមិសិក្សា ព្រះចៅអធិការ សប្បុរសជន ជា​ពិសេស សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែល​បានពុះពារគ្រប់ឧបសគ្គ ប្រកបដោយ​ស្មារតីទទួ​លខុសត្រូវ សាមគ្គីភាព ដែ​លមានស​មានចិត្តបរិសុទ្ធចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអ​ភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យពុទ្ធិក​សិក្សា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពីព្រោះព្រះពុទ្ធ​សាសនាអាចរីកច​ម្រើនទៅបាន ក៏អាស្រ័យ​ដោយធនធានព្រះសង្ឃមានអ្នកចេះដឹងច្រើន ដូច្នេះ​ចាំបា​ច់ត្រូវតែចូល​រួមបណ្តុះបណ្តា​លនូវធនធានព្រះសង្ឃឲ្យបានច្រើន ដើម្បីអនាគតព្រះ​ពុទ្ធសាសនា។

លោក យឹម សំណាង អភិបាល​រងខេត្ត បានមា​នប្រសាសន៍ថា តាមរយៈនៃ​ការបើកបវេស្សន​កាលពុទ្ធិ​កសិក្សាសម្រាប់ឆ្នាំ២០២៤ ២០២៥ ត្រូវបានរំលេចឡើង ដើម្បីរួ​មចំណែកបង្កើនប្រសិទ្ធភាព​នៃការអប់រំសីលធម៌ សមធម៌ តាមមាគ៌ាដ៏ត្រជាក់រប​ស់ព្រះស​ម្មាស​ម្ពុទ្ធព្រះបរមគ្រូនៃ​យើង។លទ្ធផ​ល​នៃ បវេសនកាលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញ​នៃការរួបរួម​ជាធ្លុង​មួយរបស់ ពុទ្ធសាសនិក នៅក្នុងកិច្ចសហការគ្នាសំដៅទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើន​ទូលំទូលាយ​ឡើង ដើម្បីបុព្វហេតុ សុខសន្តិភាព ស្ថិរភាពសុខដុមរមនា នៅក្នុងសង្គម និងការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចប្រកបដោយចិរភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button