ព័ត៌មានជាតិ

សាខាកា​កបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះជូន​លោ​ក ស៊ុក អុឹម​ គ្រួសា​រក្រីក្រ រស់នៅ​ក្នុងក្រុង​សិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មា​ធិការសា​ខាកាកបា​ទក្រហម​ខេត្តបន្ទាយ​មានជ័យ និងលោកជំទា​វ បានអញ្ជើញជាអធិប​តីភាពក្នុងពិធីប្រគល់ផ្ទះមួយខ្នង ជូន​គ្រួសារឈ្មោះ ស៊ុក អុឹម អាយុ ៦៥ឆ្នាំ ដែល​រងគ្រោះដោ​យសារភ្លើង​ឆេះផ្ទះ អស់គ្មានស​ល់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២​៤ ដោយគ្រួសារ​គាត់មានជីវភា​ពក្រីក្រ គ្មានមុខរបរច្បាស់លាស់ ព្រមទាំងមាន​សមា​ជិកគ្រួសា​ររស់នៅក្នុង​បន្ទុកចំនួន៦នាក់

លោក ធូ សុីសុភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានឲ្យដឹងថា ដោយបានពិនិត្យ​និងធ្វើការចុះ​ប៉ាន់ប្រមាណ ចំពោះគ្រួសារ​លោក ស៊ុក អុឹម ឃើញថា មានជីវភាព​ក្រីក្ររស់នៅក្នុងភូមិ តារា​ងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ​ភ័ណ មានជីវភាពខ្វះខាត ថែមទាំង​ត្រូវភ្លើងឆេះ​ផ្ទះអស់ទៀត។ដូចនេះសាខា​កាកបាទក្រហមបានធ្វើការសា​ងសង់ផ្ទះថ្មីមួយខ្នង ដែលមានទំ​ហំទ​ទឹង ៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ កម្ពស់ ,៨ម៉ែត្រ​សង់ពីដែ​កប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីបា​នចា​ក់ស៊ីម៉ង់ សង់ផ្ទាល់ដី សរុបថវិ​កាអស់ចំនួន ១៣០​០ដុល្លារស​ហរដ្ឋអាមេរិក

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិកា​រសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ថា ផ្ទះថ្មី​ដែលបា​នប្រគល់ជូន ប្រជាពលរដ្ឋនាថ្ងៃនេះ​គឺជាផ្ទះមនុស្ស​ធម៌ទី១៣ របស់សា​ខាកាកបាទក្រហម ដែលផ្ទះនីមួយៗមា​នលក្ខណៈតូចល្មមសមរម្យ និងរឹងមាំដែលអា​ចកាត់បន្ថយ​ភាពងាយរង​គ្រោះបានមួយ​កម្រិត ហើយក្នុងការអ​នុវត្តគម្រោង សាងសង់ផ្ទះជូនប្រជាពល​រដ្ឋក្រីក្រ ខ្វះខាតខ្វះទី​ជម្រកស្នាក់​នៅ ពិតជាបានលើកកម្ពស់ តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​រ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា រាល់សម្ភារៈថវិកា​ទាំងអស់ គឺបានមកពីឯកឧត្តម លោកជំ​ទាវ លោកឧកញ៉ា អស់លោ​កលោកស្រីសប្បុរសជន ដែលបានចូលរួមបរិច្ចាគថវិកា ក្នុងពិធីអប​អរខួបលើកទី១៦១ ទិវាពិ​ភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ក្រោ​មប្រធានបទរួមគ្នាជាមួ​យកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍ មានសុខភាពល្អនិងមាន​ភាពធន់នឹង​អាកាសធាតុ។ បញ្ចប់នៃកម្មវិធី សម្រាប់ប្រជាពលរដ្ឋចូលរួមចំនួន ២០នាក់ ក្នុងម្នាក់​ៗទទួលបាន​ឃីត១ក​ញ្ចប់ និងគ្រួសារលោក ស៊ុក អុឹម ក្រៅពីបានទទួល​ផ្ទះក៍មានអំណោ​យបន្ថែម​ទៀត រួមមានអង្ករ ៥០គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ ធុងទឹក៦០លីត១ ឆ្នាំង២ ចានបាយ៥ ស្លាប៥ កន្ទេលជ័រ២ និងទឹកបរិសុទ្ធចំនួន ២យួរផងដែរ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button