ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកត្រាក់​ទ័រ នៅស្រុក​ថ្មពួក បណ្តាល​ឲ្យមនុស្សចំនួ​ន៣​នាក់ រងរបួសធ្ងន់ និងសា្រល​ ដឹកបញ្ជូន​ទៅសង្គ្រោះនៅឯមន្ទីរ​ពេទ្យ

(បន្ទាយមានជ័យ)៖ដោយសារកត្តា​បើកបរខ្វះ​ការប្រុងប្រយ័ត្ន បើក្នុង​ល្បឿនលឿន​ជាន់ហ្រ្វាំង​មិន​ទាន់​បុកត្រាក់ទ័រ បណ្តាល​រងរបួស​ធ្ងន់ ​និងសា្រលចំនួន៣​នាក់ ​ដឹក​បញ្ជូន​ទៅសង្គ្រោះ​នៅឯ​មន្ទីរ​ពេទ្យ​។ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាវេលាម៉ោង១២និង៥៥នា​ទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់​ផ្លូវជាតិលេ​ខ៥៦ ចន្លោះគីឡូម៉ែត្រ៤៦​៤៧ ត្រង់ចំណុ ចមុខ​ស្ថានី​យ៍ប្រេង ឈ្មោះឆឿប ស្ថិត​នៅក្នុងភូមិក​សិណ ឃុំថ្មពួក ​ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

 

នគរបាលស្រុកថ្មពួកបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរ​ណ៍នេះបង្ក​ឡើងដោយម៉ូតូ​បុកត្រាក់​ទ័រ បើក​ប​រក្នុង​ទិ​សដៅ​ចាស់ទិ​សគ្នា ដោយ​ត្រាក់​ទ័របើក​បរក្នុង​ទិស​ដៅ​ពីជើង​ទៅត្បួង បើក​បរ​ដោយ​ឈ្មោះ​ចាន់ ចង ភេទប្រុស ​​អាយុ៤៣ រ​ស់នៅភូមិ​ថ្មពួក ​ឃុំថ្មពួក ស្រុកថ្មពួក។រីឯ​អ្នកបើក​បរម៉ូតូម៉ា​កហុង​ដា១២៥​ ពាក់​ផ្លាក​លេខ​ បន្ទា​យមានជ័យ 1R-7544 មាន​ឈ្មោះ ហ៊ាន វិច្ឆិកា ភេទ​ស្រី អាយុ១​៣​ឆ្នាំ រស់នៅ​ ភូមិ​ព្រៃ​វែង ឃុំគំរូ ស្រុកថ្មពួក​ អ្នករួម​ដំណើរ​ឈ្មោះ ​ហ៊ិន ស្រីណាម ភេទស្រី អាយុ១៤ នៅ​ភូមិ/ឃុំជា​មួយគ្នា និង​ឈ្មោះ ​អេស​ ស្រីធីង ភេទស្រី អាយុ១៥ឆ្នាំ រស់នៅ​ភូមិកណ្ដោល​ ឃុំគោក​រមៀត ស្រុកថ្មពួក បើកបរក្នុង​ល្បឿនលឿន​ផ្ទុយគ្នាពោលគឺ​​ពីត្បួង​​ទៅជើង ដោយ​ឃើញ​ត្រាក់ទ័រប​ទឆ្វេង ជាន់ហ្រ្វាំង​មិនទាន់ ក៏ប​ណ្តាល​ឲ្យគ្រោះថ្នាក់តែម្តង។

 

នគរបាលបញ្ជាក់​ទៀតថា មូល​ហេតុដែ​លបង្ក​ឲ្យមាន​ករណីគ្រោះថ្នាក់​ចរាច​រណ៍នេះកើតឡើង គឺ​កត្តា​ត្រា​ក់ទ័រប្ដូរ​គន្លង​បត់​ឆ្វេង ម៉ូតូ​បើ​កក្នុង​ល្បឿន​លឿនដោយខ្វះកា​រប្រុងប្រយ័ត្ន បណ្តា​ល​​ឲ្យបុកគ្នា រហូត​មានអ្ន​ករងរបួស​២នាក់ និងស្រាល ១​នាក់ ដឹក​យក​ទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យភ្លាមៗ​។ចំណែ​កម​ធ្យោបាយធ្វើដំណើរ ម៉ូតូ​រងការខូ​ចធ្ងន់១គ្រឿង ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button