ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកត្រាក់ទ័រ នៅស្រុកថ្មពួក បណ្តាលឲ្យមនុស្សចំនួន៣នាក់ រងរបួសធ្ងន់ និងសា្រល ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ
(បន្ទាយមានជ័យ)៖ដោយសារកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន បើក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់បុកត្រាក់ទ័រ បណ្តាលរងរបួសធ្ងន់ និងសា្រលចំនួន៣នាក់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាវេលាម៉ោង១២និង៥៥នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥៦ ចន្លោះគីឡូម៉ែត្រ៤៦–៤៧ ត្រង់ចំណុ ចមុខស្ថានីយ៍ប្រេង ឈ្មោះឆឿប ស្ថិតនៅក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកថ្មពួកបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូបុកត្រាក់ទ័រ បើកបរក្នុងទិសដៅចាស់ទិសគ្នា ដោយត្រាក់ទ័របើកបរក្នុងទិសដៅពីជើងទៅត្បួង បើកបរដោយឈ្មោះចាន់ ចង ភេទប្រុស អាយុ៤៣ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក។រីឯអ្នកបើកបរម៉ូតូម៉ាកហុងដា១២៥ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1R-7544 មានឈ្មោះ ហ៊ាន វិច្ឆិកា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅ ភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក អ្នករួមដំណើរឈ្មោះ ហ៊ិន ស្រីណាម ភេទស្រី អាយុ១៤ នៅភូមិ/ឃុំជាមួយគ្នា និងឈ្មោះ អេស ស្រីធីង ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក បើកបរក្នុងល្បឿនលឿនផ្ទុយគ្នាពោលគឺពីត្បួងទៅជើង ដោយឃើញត្រាក់ទ័របទឆ្វេង ជាន់ហ្រ្វាំងមិនទាន់ ក៏បណ្តាលឲ្យគ្រោះថ្នាក់តែម្តង។
នគរបាលបញ្ជាក់ទៀតថា មូលហេតុដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺកត្តាត្រាក់ទ័រប្ដូរគន្លងបត់ឆ្វេង ម៉ូតូបើកក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកគ្នា រហូតមានអ្នករងរបួស២នាក់ និងស្រាល ១នាក់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកមធ្យោបាយធ្វើដំណើរ ម៉ូតូរងការខូចធ្ងន់១គ្រឿង ៕