ព័ត៌មានជាតិ

សមាគ​មក្រុមប្រឹ​ក្សាថ្នាក់មូលដ្ឋា​នខេត្តតាកែវ បិទសន្និបាត​បូ​កសរុបលទ្ធផ​លការងារឆ្នាំ២០២១ និង​លើកទិសដៅការ​ងារឆ្នាំ២០​២២

(តាកែវ)៖នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស​មាគមក្រុមប្រឹក្សាថ្នាក់​មូលដ្ឋាន​ខេត្តតា​កែវ បាន​រៀប​ចំ​កិច្ចប្រជុំ​បិទ​សន្និបា​តបូកស​រុបលទ្ធផ​លការងា​រឆ្នាំ២០២១ និងលើ​កទិសដៅការងារឆ្នាំ២០២២ នៅសា​លប្រជុំរដ្ឋបាល​ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ​អភិបាល​ខេត្តតាកែវ។

 

ក្នុងឱកាសនោះឯកឧត្តម អ៊ូច ភា បានថ្លែងចូលរួមអបអរ​សាទរចំពោះសមិទ្ធផលនានា ដែលសមា​គមក្រុម​ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅមូល​ដ្ឋានខេត្តតាកែវ សម្រេចបានរ​យះពេលកន្លងមក និង​សូមថ្លែងការ​​កោតសរសើរ ចំ​ពោះការខិតខំប្រឹងប្រែងយ​កអស់កម្លាំងកាយចិត្ត របស់ថ្នាក់ដឹកនាំស​មាគម ក៏ដូច​ជាសមាជិក សមាជិកាទាំងអស់ ដែលលះបង់​មានឆន្ទះខ្ពស់​បម្រើប្រជា​ពលរដ្ឋនៅ​មូលដ្ឋានទទួ​លបានការគាំទ្រពីសំណា​ក់ប្រជាពលរដ្ឋហើយទន្ទឹមនេះដែ​រ​ ត្រូវបន្តការអភិវឌ្ឍ​ន៍ក្នុ​ងមូលដ្ឋានឱ្យកាន់​តែរីកចម្រើនថែមទៀតដើម្បីជាសេចក្តីត្រូវការ​របស់ប្រជាពលរដ្ឋ​ ជាពិសេស​ត្រូវយក​បញ្ហា​ពលរដ្ឋ​ជាបញ្ហាអាទិ​ភាពផងដែរ

 

ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បានដាក់​ចេញនូវគោ​លនយោបាយ​ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព​ ដើម្បីធានាសុខ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សាធារណៈ​ជូនពលរដ្ឋ​ ហើ​យក្នុងនាមមន្រ្តីមូ​លដ្ឋាន ត្រូវតែអនុវត្តការងារ​នេះ ឱ្យបានល្អបំផុត​ ដើម្បីភូមិឃុំយើង​ ដែលមាន​លក្ខណៈ​សម្បត្តិ ០៧យ៉ាង រួមមានៈ

ផ្ដល់សេ​វាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកប​ដោយគុណភាព តម្លាភាព និងទទួលបាន​ជំនឿទុកចិត្ត។

គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

មានសណ្ដាប់ធ្នាប់សា​ធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។

គ្មានអំ​ពើអនាចារ គ្មានការជួញ​ដូរមនុស្ស ពិសេសស្រ្ដី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ និង​គ្មាន​ក្មេង​ទំនើង

ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ។

ឆ្លើយតបទាន់​ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាលជំងឺរាត​ត្បាតកាចសាហា​វប្រកប​ដោយ​ប្រសិទ្ធភាព ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button