ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជើញពលរដ្ឋអ្នក​រត់តាក់ស៊ី មកសាកសួរ​ករណី​ជម្លោះ​ជាមួយ​និងមន្ត្រី​អាវុធហត្ថ ដើម្បីប្រឹក្សាផ្នែកច្បាប់

(ប៉ៃលិន)៖នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០​២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអ​ភិបា​ល​ខេត្តប៉ៃលិន បានអញ្ជើញដឹងនាំក្រុមកា​រងារជួបជាមួយបងប្អូនប្រជាពលរដ្ឋម្ចាស់ឡានតាក់សុី និង មេភូមិ​ដើម្បីពន្យល់អំពីនិតិវិធីយន្តការច្បាប់ និង ផ្តល់ភាពកក់ក្តៅជឿជាក់លើសុខសុវត្ថិភាព ជូនគាត់​ក្រោមម្លប់សន្តិភាព។

សូមបញ្ជាក់ថា ពលរដ្ឋបានអះអាងថា កម្លាំងកងរាជអាវុធហត្ថ១ក្រុមដឹកនាំដោយមេបញ្ជាការរង កង​រាជ​អាវុធហត្ថខេត្តម្នាក់ទើបតែងតាំងថ្មី បាននាំកូនចៅទៅមួយក្រុមមានគ្នាចំនួន៤នាក់ស្លៀកពាក់ជា ឯកសណ្ឋានសំរុកចូលទៅចាប់បុរសម្នាក់ទាំងយប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៤ នៅភូមិផ្សារព្រំឃុំ​ស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តែត្រូវបងប្អូន​ប្រជាពលរដ្ឋអ្នក​ជិតខាងឃើញ ក៏​នាំគ្នាម​កជួយប្រ​តាយប្រតប់និងស្រែ​កឆោឡោធ្វើអោយ​ក្រុមកងរាជអាវុធហត្ថ​នោះនាំគ្នាចូល​ឡានត្រ​លប់ទៅវិញ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button