ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន អញ្ជើញពលរដ្ឋអ្នករត់តាក់ស៊ី មកសាកសួរករណីជម្លោះជាមួយនិងមន្ត្រីអាវុធហត្ថ ដើម្បីប្រឹក្សាផ្នែកច្បាប់
(ប៉ៃលិន)៖នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹងនាំក្រុមការងារជួបជាមួយបងប្អូនប្រជាពលរដ្ឋម្ចាស់ឡានតាក់សុី និង មេភូមិដើម្បីពន្យល់អំពីនិតិវិធីយន្តការច្បាប់ និង ផ្តល់ភាពកក់ក្តៅជឿជាក់លើសុខសុវត្ថិភាព ជូនគាត់ក្រោមម្លប់សន្តិភាព។
សូមបញ្ជាក់ថា ពលរដ្ឋបានអះអាងថា កម្លាំងកងរាជអាវុធហត្ថ១ក្រុមដឹកនាំដោយមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តម្នាក់ទើបតែងតាំងថ្មី បាននាំកូនចៅទៅមួយក្រុមមានគ្នាចំនួន៤នាក់ស្លៀកពាក់ជា ឯកសណ្ឋានសំរុកចូលទៅចាប់បុរសម្នាក់ទាំងយប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៤ នៅភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តែត្រូវបងប្អូនប្រជាពលរដ្ឋអ្នកជិតខាងឃើញ ក៏នាំគ្នាមកជួយប្រតាយប្រតប់និងស្រែកឆោឡោធ្វើអោយក្រុមកងរាជអាវុធហត្ថនោះនាំគ្នាចូលឡានត្រលប់ទៅវិញ៕