ព័ត៌មានជាតិ

អាវុធហត្ថបញ្ជូនខ្លួនជនជាតិថៃម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូ​វសារធាតុញៀន

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបករណីឆ្លងដែនខុសច្បាប់, ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងតាព្រហ្ម ស្ថិតក្នុងភូ​មិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ឃាត់ខ្លួនជន​ជាតិ​ថៃម្នាក់ ឈ្មោះ កាតានយូ ហាសាន់ ហៅបែង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិ​តប្រាកដ ទីលំនៅ​បច្ចុប្បន្ន ក្រុង​ថេប ប្រទេសថៃ។ ក្នុងប្រតិបត្តិការនោះកម្លាំងចាប់យកវត្ថុតាងរួមមាន៖ គ្រឿង​ញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ០៣កញ្ចប់ធំ និង០២កូនថង់កិប ទម្ងន់ ៣១៥៦,៤០​ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកIPhone 13Pro Max ពណ៌ផ្ទៃមេឃ, IPhone 7Plus ពណ៌​ខ្មៅ), ប្រាក់ថៃចំនួន១០,០០០បាត (មួយម៉ឺនបាត), សៀវភៅលិខិតឆ្លងដែនចំនួន០១ក្បាល, អត្តស​ញ្ញាណប័ណ្ណសញ្ជាតិថៃចំនួន០១សន្លឹក, ប័ណ្ណបើកបរ (ថៃ) ចំនួន០១សន្លឹក។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា មុន​ឈាន​ដល់ការបង្រា្កបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះ​ល្បាតតាមបណ្តោយ​បន្ទាត់ព្រំ​ដែនកម្ពុជាថៃ រហូតដល់​ចំណុចរោងតាព្រហ្ម កម្លាំងបានប្រទះឃើ​ញជនសង្ស័យស្ពា​យកាបូបព​ណ៌ខ្មៅ​ចំនួន០១ បានលួចឆ្លងដែ​នដោយខុសច្បាប់ពីប្រទេសថៃ ឆ្លងចូលមកប្រទេសកម្ពុជា ភ្លាមនោះ​កម្លាំងបានធ្វើការឃាត់ខ្លួនហើយ​ធ្វើការត្រួតពិនិត្យឆែកឆេ​រលើខ្លួនឃើញមា​នគ្រឿងញៀន​ប្រភេទម្ស៉ៅក្រាមសថ្លា (កេតា មីន) ចំនួន ០៣កញ្ចប់ធំ និង ០២កូនថង់កិប ទម្ងន់ ៣១៥៦,៤០ក្រាម (ដាក់​ក្នុងកាបូបស្ពាយពណ៌ខ្មៅ)។ បន្ទាប់មក​កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ និងដ​កហូតវត្ថុ​តាងហៀយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចឆ្លងដែ​នខុស​ច្បាប់ ព្រមទាំងដឹកជញ្ជូន ជួញដូរ  និងប្រើប្រាស់ដោយខុសច្បាប់នូវសារធា​តុញៀនពិតប្រាកដ​មែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង​បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋា​នកងរាជអាវុធហត្ថខេត្ត​ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបា​នកម្លាំងការិយាល័យ​ប្រឆាំងគ្រឿងញៀន បញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button