ព័ត៌មានជាតិ

ពិធីបេីក​ការដ្ឋាន​សាងសង់ប្រព័ន្ធចែ​កចាយទឹក​ តាមបណ្តាញ​បំព​ង់ខ្នាតតូច​ សហគមន៍ភូមិ​ គោករ​មៀត​ ឃុំគោករមៀត​ ស្រុកថ្មពួក

(បន្ទាយមានជ័យ)៖ដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមជនបទនិងពិ​ធ​ីកម្ម​សកម្ម​ភាពសេដ្ឋកិច្ច​ជនបទ​ ឲ្យកាន់តែប្រសើរឡើង​ នាព្រឹកថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២៤​ ឯកឧត្ដម​ ប៊ុន​ វណ្ណៈ​ រដ្ឋលេខាធិការក្រសួងអ​ភិវឌ្ឍន៍ជនបទ​ តំណាង​ ឯកឧត្ដម​ ឆាយ​ ឫទ្ធីសែន​ រដ្ឋមន្ត្រីក្រសួ​ងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញជាអ​ធិ​បតីភាពនៃការបើ​កការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹ​ តាមប​ណ្តាញ​បំពង់ខ្នាតតូច​ ទៅសហគមន៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំគោករមៀត​ ឃុំគោ​ករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ ដែលជា​កម្មវិធី​ទី២​ របស់ក្រសួងអភិវឌ្ឍន៍ជនបទ​ ជំហាន​ដំបូងជូន​ ដល់ប្រ​ជាពលរដ្ឋបានទៅប្រើប្រាស់ផ្គត់ផ្គង់នឹងបន្តជាជំហានៗ​ ព្រោះថា តំបន់នេះ​ពេលរដូវប្រាំងជួប​នូវការលំបាកខ្វះទឹកប្រើប្រាស់ជាអន្លើៗ។

លោក​ ជា​ យុទ្ធារុណ​ ប្រធានមន្ទីរអភិវឌ្ឍន៍ជ​នបទខេត្ត​ បានបញ្ជាក់ថា​ ការសាងសង់ប្រព័ន្ធចែក​ចាយទឹកតា​មបណ្តាញបំពង់ខ្នាតតូចនៅក្នុងសហគមន៍ដល់ប្រជាពលរដ្ឋនេះ គឺក្នុងគោល​ដៅបង្កើន​ចំណូលសេដ្ឋកិច្ចគ្រួសារ​ នៅទីជនបទ​ ឱ្យប្រសើរឡើង​ ហើយការជំរុញការអនុវត្ត​យុទ្ធសាស្ត្រជាអា​ទិភាពបាន និងកំពុងរួមចំណែ​កយ៉ាងច្រើននៅក្នុងការផ្លាស់ប្តូរជីវភា​ពរបស់ប្រជាពលរដ្ឋ​ នៅជនបទ​ ប្រកប​ដោយ​បរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច។

ឯកឧត្ដម​ ប៊ុន​ ច័ន្ទ​វណ្ណៈ​បានមានប្រសាសថា​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលដឹកនាំដោ​យសម្តេចមហាបវ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ចេ​ញនូវយុទ្ធ​សាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណ​ត់យកអាទិភាពគន្លឹះចំនួនប្រាំ​ គឺមនុស្សផ្លូវ​ ទឹក​ ភ្លើង​ និងបច្ចេកវិទ្យា​ ក្នុងគន្លឹះអាទិ​ភាពទាំង៥នោះគឺមានទឹក ទឹកមាន​សារសំខាន់​ណាស់សម្រាប់​មនុស្សសត្វនិងរុក្ខជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា​ ប្រជាពលរ​ដ្ឋនៅជនបទ​ បេីមានផ្លូវ​ មានទឹក​ មានភ្លើង​និងហេដ្ឋារ​ចនា​សម្ព័ន្ធផ្សេងៗហើយ​នោះ​ គឺមាន​ឱកាសប្រកបរបរ​បន្ថែម ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ​ បន្ថែមពី​នេះ​ប្រជាពលរដ្ឋនៅទី​ជនបទមាន​ លំនៅឋាន​សមរម្យ​ មាន សេវាទឹកស្អាត​ សេវាអគ្គិសនីគ្រ​ប់គ្រាន់​ ធ្វើឲ្យស​ហគមន៍កាន់តែទំនើប។ ចុងក្រោយ​ ឯកឧត្តមបានធ្វើកា​រផ្ដាំផ្ញើដល់បងប្អូនប្រ​ជាពលរដ្ឋទាំងអស់​សូមចូលរួមសម្អាតអនាម័យបរិស្ថាន​ និងណែនាំកូនចៅឲ្យចៀសឆ្ងា​យពីគ្រឿង​ញៀនអំពើ​អបាយមុខផ្សេងៗ​ ក៏ដូចជាក្មេងទំនើង​បងតូចបងធំនិងអំពើហិង្សា ទីបញ្ចប់នៃកម្មវិធីគ​ណៈធិបតីបាន​ធ្វើការចែកជូនជាកន្សែងដល់បងប្អូនប្រជាពលរដ្ឋម្នាក់មួយផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button