ព័ត៌មានជាតិ

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង​អាមេ២ខ្សែ ប្រវែង ២០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និង​ប៉ុស្តិ៍​នគរបា​លរដ្ឋបាល​សង្កាត់​សិត្បូ នៅ​ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ផ្លូវបេតុង​អាមេ២ខ្សែ ប្រវែង ២០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងប៉ុស្តិ៍​នគរបាល​រដ្ឋបា​លសង្កាត់​សិត្បូ ​ដែលមាន​ទទឹ​ង១១ម៉ែត្រ គុណ​៩ម៉ែត្រ នៅភូមិ​សិត្បូ ភូមិកំ​ពង់ព្រីង ភូមិ​ព្រែក​តាព្រីង សង្កាត់​សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ ឱ្យប្រើប្រាស់​ជា​ផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រ​ធានក្រុមប្រឹក្សា​ខេត្ត និងជាប្រធានក្រុម​ការងាររាជរដ្ឋាភិបាល ចុះជួយ​ក្រុងតាខ្មៅ ឯកឧត្តម គង់ សោ​ភ័ណ្ឌ អភិបាល នៃគណៈអ​ភិបាល ខេត្តកណ្ដាល និងឯក​ឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួង​សា​ធារណការ និងដឹកជញ្ជូន និងជាប្រធាន​ក្រុមការងារចុះជួយសង្កាត់សិត្បូ

 

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានបញ្ជាក់ថា ប្រទេស​ជាតិយើងមាន សុខ​សន្តិភាព មានការ​រីកចម្រើនអភិវឌ្ឍដូចសព្វថ្ងៃ គឺដោយ​សារគោលនយោបាយឈ្នះឈ្នះ ក្រោមការ​ដឹ​កនាំដ៏ឆ្លាតវៃរបស់ស​ម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតែង​តែយក​អាទិ​ភាពផ្លូវថ្លល់ និងស្ពានចាត់ទុកជាសរសៃ​ឈាមយ៉ាង​សំខាន់ក្នុងកា​រអភិវឌ្ឍ​នៅមូលដ្ឋា​នដូច​សព្វថ្ងៃនេះ ពីព្រោះស្ពាន ផ្លូវថ្នល់ ផ្លូវបេតុង គឺជាសរសៃឈាមដ៏មា​នសារសំខាន់​បំផុត ដែលប​ម្រើឱ្យវិស័យ​សេដ្ឋកិច្ចជាចម្បង ពោល​គឺមានផ្លូវ មានស្ពាន មានក្តីសង្ឃឹម ឈានទៅកាត់​បន្ថយ​បាននូវភា​ពក្រីក្រជូនបងប្អូនប្រ​ជាពលរដ្ឋនៅមូលដ្ឋាន

 

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរ​ក្សាសុខ​សន្តិភាព និងគាំទ្ររាជរដ្ឋាភិ​បាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រក​បដោយគតិប​ណ្ឌិត​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនិ​រន្តរភាពនៃការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ជាពិសេសប្រជា​ពលរដ្ឋទាំងអស់​សូមជួយ​ថែទាំសមិទ្ធ​ផលហេដ្ឋារចនាសម្ព័ន្ធផ្សេ​ងៗឱ្យបានល្អប្រសើរ ដើម្បីទុកប្រើប្រាសើឱ្យបានយូរអង្វែង និងត្រូ​វបន្តប្រុងប្រយ័ត្ន និងរក្សាឱ្យបា​នខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ ដើម្បីបញ្ឈប់កា​ររីករាលដាល​នៃជំងឺកូវីដ១៩ផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button