បុណ្យឆ្លង ព្រះមហាកុដិឆពណ្វរង្សី វវត្តធម្មសាមគ្គីពង្រ ភូមិពង្រ ក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ) សមិទ្ធផលនានា ជាច្រើនពិសេសព្រះមហាកុដិ ឆពណ្វរង្សីស្ថិតនៅក្នុងវត្ត ធម្មសាមគ្គីពង្រ ននៃក្រុងសិរីសោភ័ណដែលមានរាងធំស្កឹមស្កៃចំណាយថវិកាអស់ចំនួន ២៥ ៨១៩២ សហរដ្ឋអាមេរិក ត្រូវបានធ្វើពិធីបុណ្យសម្ពោធឆ្លង កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
ព្រះតេជគុណ ទុនសុមនា ជាជំនួយការវត្តហើយក៏ជាអ្នកដឹកនាំកសាងនូវសមិទ្ធផលនានាជាច្រើនសម្រាប់វត្តពង្រនេះបានមានសង្ឈដីកាថា រាល់ សមិទ្ធផលទាំងអស់ ដែលបានកកើតឡើងពិសេសព្រះមហាកុដិឆព្វណ្ណរង្សីដែលត្រូវដាក់សម្ពោធឆ្លងនៅថ្ងៃនេះគឺបានមកពី សទ្ធាជ្រះថ្លា រួមមានប្រជាពុទ្ធបរិស័ទនៃក្រុងភ្នំពេញពុទ្ធបរិស័ទនៃក្រុងប៉ោយប៉ែតពុទ្ធបរិស័ទខេត្តសៀមរាប ពុទ្ធបរិស័ទក្រុងព្រះសីហនុ ពុទ្ធបរិស័ទក្រុងសិរីសោភ័ណ ពុទ្ធបរិស័ទស្រុកមង្គលបូរី និងពុទ្ធបរិស័ទស្រុកភ្នំស្រុក បានចូលរួមសាមគ្គីគ្នាកសាងសមិទ្ធផលនានាជាច្រើនសម្រាប់ព្រះសង្ឃប្រើប្រាស់និងបានរៀនសូត្រ។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបានមានប្រសាសន៍កោតសរសើរនិងអរគុណចំពោះសប្បុរសជនប្រជាពុទ្ធបរិស័ទជិតឆ្ងាយដែលមានសន្ដានចិត្ដជ្រះថ្លារួមគ្នាកសាង សំណង់អគារធំៗ ក្នុងវត្តនេះ បើគិតជាថវិកាអស់រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ ។
លោក លី សុវណ្ណារិទ្ធ បានបន្តថា សាសនាគឺជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលលើរបបនយោបាយ ច្បាប់ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ការប្រតិបត្តិសាសនានៅក្នុងសង្គមនីមួយៗ តែងតែមានជាប់ទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះផងដែរ ដែលជាអត្តសញ្ញាណ និងគុណតម្លៃ រួមគ្នាដឹកនាំជីវិតរស់នៅរបស់មនុស្សក្នុងសង្គមនីមួយៗធ្វើឲ្យផ្នត់គំនិតឥរិយាបថសកម្មភាពមនុស្សមានភាពសមរម្យនិងមានល្បឿនស្មេីរគ្នាអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។ ក្នុងបរិបទនេះការអប់រំតាមរយៈព្រះពុទ្ធសាសនាកាន់តែមានតួនាទីចាំបាច់ ថាការរីកចម្រើន ខាងសម្ភារៈនិងស្មារតីត្រូវតែមានល្បឿនសមត្ថភាពអាចស្វែងរកភាពមានបានខាងសម្ភារៈទៅស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់យុត្តិធម៌ សមធម៌ សុជីវធម៌ សីលធម៌និងគុណធម៌។ ដូច្នេះវាពិតជាមានភាពចាំបាច់និងបន្ទាន់ដែលផ្តល់ការពន្យល់សង្គមមនុស្សឲ្យមើលឃើញពី គុណធម៌និងផលប្រយោជន៍នៃការប្រព្រឹត្តត្រឹមត្រូវតាមធម៌វិន័យការគោរពច្បាប់ការលើកកម្ពស់ យុត្តិធម៌ សមធម៌សីលធម៌ គុណធម៌ និងការសន្សំបុណ្យកុសលដើម្បីបានជាបុណ្យកុសលរួមជួយឲ្យសង្គមមានសាមគ្គីធម៌សុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចិរភាពនិងក៏ជាបុណ្យកុសល សម្រាប់ជីវិតបរលោកបានទៅកាន់សុគតិភពផង និងបរមសុខផង តាមពុទ្ធោវាទ។ ចុងបញ្ចប់នៃកម្មវិធីគណៈធិបតីបានបំពាក់នូវគ្រឿងឥស្សរិយយសប្រគេនដល់ ព្រះតេជគុណ អស់លោកលោកស្រីប្រគល់ប័ណ្ណសរសើរ ប័ណ្ណ្លែងអំណរគុណ ែកជូនសម្ភារៈដល់សិស្សានុសិស្សនិងផ្តល់អំណោយដល់ប្រជាពល រដ្ឋចូលរួមម្នាក់ៗ ទទួលបាននូវសារុងមួយ ហើយរដ្ឋបាលខេត្តបានប្រគេនថវិកាក្នុងកម្មវិធីចំនួន ២លានរៀលផងដែរ៕