ព័ត៌មានជាតិ

បុណ្យ​ឆ្លង​ ព្រះមហាកុដិឆពណ្វរង្សី​ វវត្តធម្មសាមគ្គីពង្រ​ ភូមិពង្រ​ ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) សមិទ្ធផលនានា  ជាច្រើនពិសេសព្រះមហាកុដិ​ ឆពណ្វរង្សីស្ថិតនៅក្នុងវត្ត​ ធម្មសាមគ្គីពង្រ​ ននៃក្រុងសិរីសោភ័ណដែលមានរាងធំស្កឹមស្កៃចំណាយថវិកាអស់ចំនួន​ ២៥​ ៨១៩២​ សហរដ្ឋអាមេរិក​ ត្រូវបានធ្វើពិធីបុណ្យសម្ពោធឆ្លង​ កាលពីព្រឹកថ្ងៃទី១​៥​ ខែកក្កដា ឆ្នាំ២០២៤​ ក្រោមអធិបតីភាព​ លោក​ លី​ សុវណ្ណារិទ្ធ អភិបាលរងខេត្ត​ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
ព្រះតេជគុណ​ ទុនសុមនា​ ជាជំនួយការវត្តហើយក៏ជាអ្នកដឹកនាំកសាងនូវសមិទ្ធផលនានាជាច្រើនសម្រាប់​វត្តពង្រនេះបានមានសង្ឈដីកាថា រាល់ សមិទ្ធផល​ទាំងអស់​ ដែលបានកកើតឡើងពិសេសព្រះមហាកុដិឆព្វណ្ណរង្សីដែលត្រូវដាក់សម្ពោធឆ្លងនៅថ្ងៃនេះគឺបានមកពី​ សទ្ធា​ជ្រះថ្លា​  រួមមានប្រជាពុទ្ធបរិស័ទនៃក្រុងភ្នំពេញពុទ្ធបរិស័ទនៃក្រុងប៉ោយប៉ែតពុទ្ធបរិស័ទខេត្តសៀមរាប​ ពុទ្ធបរិស័ទក្រុងព្រះសីហនុ​ ពុទ្ធបរិស័ទក្រុងសិរីសោភ័ណ​ ពុទ្ធបរិស័ទ​ស្រុកមង្គលបូរី​ និងពុទ្ធបរិស័ទស្រុកភ្នំស្រុក​ បានចូលរួមសាមគ្គីគ្នាកសាងសមិទ្ធផលនានាជាច្រើនសម្រាប់ព្រះសង្ឃប្រើប្រាស់និងបានរៀនសូត្រ។

លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលរងខេត្តបានមានប្រសាសន៍កោតសរសើរនិងអរគុណចំពោះសប្បុរសជនប្រជាពុទ្ធបរិស័ទជិតឆ្ងាយដែលមានសន្ដានចិត្ដជ្រះថ្លារួមគ្នាកសាង​ សំណង់អគារធំៗ​ ក្នុងវត្តនេះ​ បើគិតជាថវិកាអស់រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ ។

លោក​ លី​ សុវណ្ណារិទ្ធ​ បានបន្តថា​ សាសនាគឺជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលលើរបបនយោបាយ​ ច្បាប់​ វប្បធម៌​ ប្រពៃណីទំនៀមទម្លាប់​ ការប្រតិបត្តិសាសនានៅក្នុងសង្គមនីមួយៗ​ តែងតែមានជាប់ទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះផងដែរ​ ដែលជាអត្តសញ្ញាណ​ និងគុណតម្លៃ​ រួមគ្នាដឹកនាំជីវិតរស់នៅរបស់មនុស្សក្នុងសង្គមនីមួយៗធ្វើឲ្យផ្នត់គំនិតឥរិយាបថសកម្មភាពមនុស្សមានភាពសមរម្យនិងមានល្បឿនស្មេីរគ្នាអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។ ក្នុងបរិបទនេះការអប់រំតាមរយៈព្រះពុទ្ធសាសនាកាន់តែមានតួនាទីចាំបាច់ ថាការរីកចម្រើន​ ខាងសម្ភារៈនិងស្មារតីត្រូវតែមានល្បឿនសមត្ថភាពអាចស្វែងរកភាពមានបានខាងសម្ភារៈទៅស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់យុត្តិធម៌​ សមធម៌​ សុជីវធម៌​ សីលធម៌និងគុណធម៌។ ដូច្នេះវាពិតជាមានភាពចាំបាច់និងបន្ទាន់ដែលផ្តល់ការពន្យល់សង្គមមនុស្សឲ្យមើលឃើញពី គុណធម៌និងផលប្រយោជន៍នៃការប្រព្រឹត្តត្រឹមត្រូវតាមធម៌វិន័យការគោរពច្បាប់ការលើកកម្ពស់​ យុត្តិធម៌​ សមធម៌សីលធម៌​ គុណធម៌​ និងការសន្សំបុណ្យកុសលដើម្បីបានជាបុណ្យកុសលរួមជួយឲ្យសង្គមមានសាមគ្គីធម៌សុខដុមរមនា​ សន្តិភា​ព​ និងការអភិវឌ្ឍប្រកបដោយចិរភាពនិងក៏ជាបុណ្យកុសល សម្រាប់ជីវិតបរលោកបានទៅកាន់សុគតិភពផង​ និងបរមសុខផង​ តាមពុទ្ធោវាទ។ ចុងបញ្ចប់នៃកម្មវិធីគណៈធិបតីបានបំពាក់នូវគ្រឿងឥស្សរិយយសប្រគេនដល់​ ព្រះតេជគុណ​ អស់លោកលោកស្រីប្រគល់ប័ណ្ណសរសើរ​ ប័ណ្ណ្លែងអំណរគុណ​ ែកជូនសម្ភារៈដល់សិស្សានុសិស្សនិងផ្តល់អំណោយដល់ប្រជាពល រដ្ឋចូលរួមម្នាក់ៗ​ ទទួលបាននូវសារុងមួយ​ ហើយរដ្ឋបាលខេត្តបានប្រគេនថវិកាក្នុងកម្មវិធីចំនួន​ ២លានរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button