ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា អញ្ជើញជួបសំ​ណេះសំណាលជាមួយ បុគ្គលិកអប់រំ​នៃមន្ទីរអ​ប់រំ​យុវជននិង​កីឡាខេត្តបន្ទាយមា​នជ័យ

(ខេត្តបន្ទាយមានជ័យ) ៖មន្ទីរអប់​រំយុវជនកីឡាខេត្តបន្ទាយមានជ័យ បានរៀបចំពិធី​សំណេះសំណា​ល ជាមួយ បុគ្គលិក​អប់រំនៃ​មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមអធិបតី​ ឯកឧត្តម បណ្ឌិតសភា​ចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ គណ:ប្រតិភូក្រសួង លោក ឈួ ប៊ុន រឿង ប្រធានមន្ទីរអ​ប់រំយុវជន និងកីឡាខេត្ត និងមាន​កា​រចូលរួមពី​លោកគ្រូ អ្នកគ្រូ ប្រមាណ ៣០០នាក់ នៅ​សាលប្រជុំ​(ធំ)មន្ទីរអប់​រំយុវជនកី​ឡាខេត្ត​នារសៀលថ្ងៃទី១៦ ខែកក្ក​ដា ឆ្នាំ២០២៤។

លោក ឈួ ប៊ុនរឿង បានមានប្រសាសន៍ថា តាមរបាយការណ៍សង្ខេប អំពីសមិទ្ធិផលស​ម្រេចបានក្នុងវិស័យ​អប់រំក្នុងបច្ចុប្បន្នមាន៖

.គ្រឹះស្ថានសិ​ក្សាសាធារណៈទូទៅក្នុងខេត្តមានចំនួន ៨២១កន្លែង ២.គ្រឹះស្ថានសិ​ក្សាកជនំ​ណេះទូទៅ មានចំនួន ១៥៨កន្លែង ៣.មានវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសមានចំនួន២កន្លែង ៤.គ្រឹះស្ថាន​ឧត្តមសិក្សាទូទាំងខេត្តមានចំនួន៤កន្លែង និង វិទ្យាស្ថានពហុបច្ចេកទេសខេត្ត ។

លោកបានបញ្ជាក់បន្តទៀតថា គិតមកត្រឹមខែកក្កដា ឆ្នាំ ២០២៤នេះស​ម្តេចតេជោ​ ហ៊ុន សែន បានផ្តល់អាគារសិក្សាចំនួន ២០២ខ្នង ស្មើរនិង ១៦៤០បន្ទប់ ក្នុងនោះមានម៉ាសុីនកាត់ដេចំនួន ៣៧០​គ្រឿង​ម៉ាសុីនថតចំលងមានចំនួន ១១គ្រឿង ម៉ាសុីនព្រីនធ័រ ចំនួន២០គ្រឿង។ក្នុងនោះ ឯកឧត្តម​នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន អ្នកតំ​ណាងរាស្ត្រខេត្តបន្ទាយ​មានជ័យ បានផ្ត​ល់អាគា​រសិក្សា បណ្ណាល័យ ទីចាត់ការ ​និងផ្ទះគ្រូសរុបចំនួន ៨៤ខ្នង ស្មើរនិង​៤១៥​បន្ទប់ផងដែរ។

ថ្លែងក្នុង​ឱកាសនោះ​ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧប​នាយករដ្ឋមន្ត្រី បានលើ​កឡើងពីកំ​ណែទម្រ​ង់វិស័យ​អប់រំ ៥ចំណុច គឺការអនុវត្តគោលនយោបាយគ្រូបង្រៀន ដែលក្នុងនោះ រួមមាន ការកែលម្អ​ប្រាក់ខែគ្រូ ការគាំទ្រ និងទាក់ទាញអ្នកមានសមត្ថភាពចូល​ធ្វើគ្រូបង្រៀន លើកកម្ពស់តួនាទី និង​កិត្តិយ​សគ្រូបង្រៀន និងបន្តពង្រឹងគុណវុឌ្ឍិគ្រូ ដោយគូស​បញ្ជាក់ថា គ្រូបង្រៀនមានសមត្ថភាព ទើបអាចបង្រៀ​នកូនសិស្សឱ្យចេះ និងពូកែ។ ក្រសួង​ក៏បាន និងកំពុងបន្តកែលម្អកម្មវិធីសិក្សា ហើយ​ខេត្តដែលមានចំនួនសា​លាគំរូច្រើនជាងគេ​ នឹងត្រូវទទួលស្គាល់ជាខេត្តគំរូ ប្រធានមន្ទីរគំរូ ពង្រឹង​ការបណ្តុះបណ្ដាលនាយក ដោយលើកទឹកចិត្តអ្នកដែលមានស្នាដៃ ហើយក្រសួង​នឹងជ្រើស​រើសសាលារៀន ១៣០ទៀតឱ្យទៅជាសាលាគំរូដើម្បីជួយគាំទ្រ និងពង្រឹង​បន្ថែមជាបន្តបន្ទាប់។

ជាមួយគ្នានោះ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញដល់លោកគ្រូ អ្នកគ្រូទាំងយកចិត្តទុក ក្នុងការបង្រៀនឲ្យសិស្សមានការប្រកួតប្រជែង ដើម្បីស​ម្រេច​ឲ្យបានចំគោលដៅ​នៃ​ការ​ផ្សារភជាប់ទៅកាន់​ការអប់រំ​ថ្នាក់​ឧត្តមសិក្សា និងការកសា​ងវិជ្ជាជីវៈផ្ទាល់ខ្លួន។ឯកឧត្តម​បណ្ឌិតសភាចារ្យ​បញ្ជាក់ថា៖ការ​ផ្តផ្តួចផ្តើមឲ្យមាន​ការ​ប្រកួតប្រជែង​ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនេះទាក់ទង​នឹង​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា ដោយ​មាន​ការ​បញ្ចូល​បន្ថែម​ជាមួយ​សិល្បៈមនុស្សសាស្រ្ត នៅ​ថ្ងៃ​អនាគតផងដែរ ។នៅថ្ងៃដដែលនេះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អមដំណើរដោយគណ:ប្រតិភូ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ លោក ឈួ ប៊ុន រឿង ប្រធានមន្ទីរ​អប់រំយុវជន និងកីឡាខេត្ត បានបន្ត​ដំណើរ​ទស្សនកិច្ចនៅវិទ្យាល័យ ជប់វារី ក្នុងស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button