ព័ត៌មានជាតិ

ខេត្តប៉ៃលិន ប្រជុំត្រៀម​រៀប​ចំពិ​ធីអបអ​រសាទរ ព្រឹត្តិកា​រណ៍បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូ​ណនតេ​ជោ

(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បា​ន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិ​នកាលលពី​ព្រឹក​ថ្ងៃទី០​២ ខែសី​ហា ឆ្នាំ២០២៤ បានអ​ញ្ជើញដឹកនាំប្រជុំ​ពិនិត្យ និងពិភាក្សា លើការងារត្រៀម​រៀប​ចំកា​រប្រារព្ធពិធីអបអ​រសាទរ «ការបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅបរិវេណវិមាន​ឯករាជ្យ​ខេត្ត ស្ថិតក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិនដោយគ្រោងអ្នកចូលរួមជាង ៣ពាន់នាក់ ។

លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាស​ន៍លើ​កឡើងថា៖ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបពិភាក្សាបែងចែកភារកិច្ច ដើម្បី​រៀបចំពិធីអបអរសាទរ «ការបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» ស្ថិតក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងការធានា​ដល់​ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព ដែលសាកសមជាព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្រ្ត ប្រកប​ដោយមោទកភាព ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកកម្ពុជា ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ដោយស្របតាមសេចក្ដីណែនាំ និងកា​រជូនដំណឹងពីគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ និងដើម្បីចូលរួមអបអរសាទរ ព្រឹត្តិកា​រណ៍បើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ អោយបានអធឹកអធម រដ្ឋបាលខេត្តប៉ៃលិន បាន គ្រោង រៀបចំ នូវ ផ្ទាំង ប៉ា ណូ បដាបណ្ដា ពាក្យ​ស្លោក ស្គរ​ជ័យ ភ្លេងពិណ​ពាទ្យ ឧបករណ៍​បំពង​សំឡេង និងសមាសភា​ពអ្នកចូលរួមជាង ៣ពាន់នាក់ ហើយ នៅពេលរាត្រី ក៏មាន​ការរៀបចំ​បាញ់​កាំជ្រួច​អបអរសាទរ ព្រមទាំងដាក់ ទូរទស្សន៍ផ្សាយ​បន្ត​ផ្ទាល់​ខ្នាត​ធំ ពីរាជធានីភ្នំពេញ ចំនួន ៤ទីតាំង ដោយក្នុងក្រុងប៉ៃលិន ២​ទីតាំង និងស្រុកសាលាក្រៅ ២ទីតាំង ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ ព្រែកជីហ្វូណនតេជោ ដែលជាផ្លូវទឹ​កថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាម​ព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់​សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែល​មាន​ប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ហើយព្រែកជីនេះ នឹង​ផ្តល់​នូវអត្ថប្រយោជន៍ ដូចជា៖ កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃ​ការដឹកជញ្ជូននា​ពេលប​ច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំ​ទ្រដល់កា​រអភិវឌ្ឍ៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័ត​ភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ព្រមទាំងជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងកា​រជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ។

សូមរំលឹកថា៖ នាថ្ងៃបើកការរដ្ឋាន ព្រែកជីកហ្វូណនតេជោ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ស្ថានប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទូទាំងប្រទេស ត្រូវគោះជួង និងទូងស្គរ ព្រមៗ​គ្នានៅវេលាម៉ោង៩ព្រឹក ស្របពេលដែល សម្តេច ចុចប៊ូតុង សម្ពោធបើកការដ្ឋាន ដើម្បីអបអ​រសាទរសមិទ្ធផលដ៏អស្ចារ្យនេះ ដោយចាត់ទុកជាព្រឹត្តិការណ៍ជាតិ ដ៏ធំបំផុតមួយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button