ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយកម្មវិធី​ទូរសព្ទដៃ Nodrug ដល់ព្រះសង្ឃ ​អាចារ្យ គណៈកម្មការ នៅក្នុងស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ព្រះ​សង្ឃ អាចារ្យ គណៈកម្មការ គ្រិស្ទ​បរិស័ទ សរុ​បចំនួន ៤​៧៨អង្គ/នាក់ បាន​និមន្តអ​ញ្ជើញ​ពីបណ្ដា​វត្តទាំង ២៣ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទទួល​ការអប់រំ​ផ្សព្វ​ផ្សាយ កម្មវិធីទូរសព្ទដៃ​ហៅ​កាត់ថា (នត្រា​ក់) មានន័​យថា គ្មានគ្រឿងញៀន នារសៀលថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២​០២៤ នៅវត្ត ពោធិវាលថ្មពួក ស្រុកថ្មពួក ក្រោម​មធិបតីភាព ព្រះជ័យមុនី ធុល សុធា ព្រះមេ​គណខេត្ត លោ​ក យឹម សំណាង អភិបាលរង ខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត។

គោលបំ​ណងនៃការផ្សព្វផ្សាយនេះគឺដើម្បីឲ្យព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត បានយ​ល់ដឹង​ពីបញ្ហា​គ្រឿងញៀនគ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិច និងស្លឹកកាធុំ ដែលមានការកែច្នៃ នៅក្រុង​ប៉ោយប៉ែតជាដើម។បន្ទាប់ពីមន្ត្រីក្រុមការងាររបស់រដ្ឋបាលខេត្ត និងមន្ត្រីនៃស្នងការនគរបាលខេត្ត នៃការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការណែនាំធ្វើបទបង្ហាញ ស្ដីពីផលប៉ះពាល់​និងគោល​បំណ​ងផ្សព្វផ្សាយនាថ្ងៃនេះគឺដើម្បីឱ្យទទួល​បានសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹង​ពីផលប៉ះពាល់​ ពិសេសពាក់ព័ន្ធទៅនឹងការផ្ដល់​សេវាសាធារណៈ ស្តានិតិ​សម្បទា និងគ្រឿងញៀន ហើយ Nodrug នេះគឺជាមធ្យោបាយរាល់ក្នុងការរាយកា​រណ៍អំពីករណីប្រើប្រាស់ ករណីជួញដូរ ករណី​ដឹកជញ្ជូននិងការឆ្នៃផលិតផលគ្រឿងញៀនក្នុងសហគម មកកាន់ក្រុម​ការងារបានទ​ទួលព័ត៌​មាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ច​មានវិធានការជាក់ស្ដែង ដែលអាចឈានដល់ការបង្កា ទប់ស្កាត់ បង្ក្រាប​បានទាន់ពេលវេលា ជាពិសេសគឺសំ​ដៅការកាត់បន្ថយ​ឈានដល់កា​រលុបបំបាត់បញ្ហា​គ្រឿង​ញៀន​នៅក្នុងសហគម ស្របតាមទស្សនៈវិស័យមានន័យថាយើងចូលរួមទាំងអស់គ្នា ដើម្បីសហ​គមយើងគ្មានគ្រឿងញៀន។

ព្រះជ័យមុនី ធុល សុធា ព្រះមេគុណខេត្ត និងលោក យឹម សំណាង អភិបាលរងខេត្ត បានមា​នសង្ឃដីកានិងប្រសាស​ន៍ថា ការផ្សព្វផ្សាយពា​ក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ នាថ្ងៃ​នេះគឺមាន​សារៈសំខាន់ណាស់ចំពោះព្រះសង្ឃ អាចារ្យ គណៈកម្មការ និងគ្រិស្ទបរិស័ទ ឱ្យមានកា​រស្វែងយល់​ដឹង កាន់តែច្បាស់ពីផលប៉ះពាល់គ្រឿងញៀនគ្រប់ប្រភេទ បើសិនបុគ្គលមានជាប់គ្រឿងញៀន ត្រូវលាលែងឈប់ជាបន្ទាន់ បើមិនចឹងទេ ត្រូវទទួលទោសទាន់តាមផ្លូវច្បាប់។

លោក យឹម សំណាង បានបន្តថា (Nodrug)ជាកម្មវិធីផ្ដល់​ការអប់រំពីផលប៉ះពាល់​នៃការប្រើប្រាស់​គ្រឿងញៀន លក្ខណៈ​គ្រឿងញៀន​ក្លាយ​ជាក្តីបារម្ភរួមរបស់សង្គមជាតិ។ ហើយអា​ជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនទើបប្រ​កាសឱ្យទញយកប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀតក​ម្មវិធីទូរសព្ទដៃ Nodrug មានក្នុងគោលបំណង៖ ,ដើម្បីទទួល​បានការកំសាន្តបែ​បអប់រំមេរៀន និងព័ត៌មាន​នានាដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។២,ដើម្បីចូលរួមជាមួយស​មត្ថកិច្ចតាមរយៈការរា​យការណ៍អំពីព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button