ពិធីផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ Nodrug ដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការ នៅក្នុងស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖ព្រះសង្ឃ អាចារ្យ គណៈកម្មការ គ្រិស្ទបរិស័ទ សរុបចំនួន ៤៧៨អង្គ/នាក់ បាននិមន្តអញ្ជើញពីបណ្ដាវត្តទាំង ២៣ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទទួលការអប់រំផ្សព្វផ្សាយ កម្មវិធីទូរសព្ទដៃហៅកាត់ថា (នត្រាក់) មានន័យថា គ្មានគ្រឿងញៀន នារសៀលថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៤ នៅវត្ត ពោធិវាលថ្មពួក ស្រុកថ្មពួក ក្រោមមធិបតីភាព ព្រះជ័យមុនី ធុល សុធា ព្រះមេគណខេត្ត លោក យឹម សំណាង អភិបាលរង ខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត។
គោលបំណងនៃការផ្សព្វផ្សាយនេះគឺដើម្បីឲ្យព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត បានយល់ដឹងពីបញ្ហាគ្រឿងញៀនគ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិច និងស្លឹកកាធុំ ដែលមានការកែច្នៃ នៅក្រុងប៉ោយប៉ែតជាដើម។បន្ទាប់ពីមន្ត្រីក្រុមការងាររបស់រដ្ឋបាលខេត្ត និងមន្ត្រីនៃស្នងការនគរបាលខេត្ត នៃការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការណែនាំធ្វើបទបង្ហាញ ស្ដីពីផលប៉ះពាល់និងគោលបំណងផ្សព្វផ្សាយនាថ្ងៃនេះគឺដើម្បីឱ្យទទួលបានសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់ ពិសេសពាក់ព័ន្ធទៅនឹងការផ្ដល់សេវាសាធារណៈ ស្តានិតិសម្បទា និងគ្រឿងញៀន ហើយ Nodrug នេះគឺជាមធ្យោបាយរាល់ក្នុងការរាយការណ៍អំពីករណីប្រើប្រាស់ ករណីជួញដូរ ករណីដឹកជញ្ជូននិងការឆ្នៃផលិតផលគ្រឿងញៀនក្នុងសហគម មកកាន់ក្រុមការងារបានទទួលព័ត៌មាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចមានវិធានការជាក់ស្ដែង ដែលអាចឈានដល់ការបង្កា ទប់ស្កាត់ បង្ក្រាបបានទាន់ពេលវេលា ជាពិសេសគឺសំដៅការកាត់បន្ថយឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងសហគម ស្របតាមទស្សនៈវិស័យមានន័យថាយើងចូលរួមទាំងអស់គ្នា ដើម្បីសហគមយើងគ្មានគ្រឿងញៀន។
ព្រះជ័យមុនី ធុល សុធា ព្រះមេគុណខេត្ត និងលោក យឹម សំណាង អភិបាលរងខេត្ត បានមានសង្ឃដីកានិងប្រសាសន៍ថា ការផ្សព្វផ្សាយពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ នាថ្ងៃនេះគឺមានសារៈសំខាន់ណាស់ចំពោះព្រះសង្ឃ អាចារ្យ គណៈកម្មការ និងគ្រិស្ទបរិស័ទ ឱ្យមានការស្វែងយល់ដឹង កាន់តែច្បាស់ពីផលប៉ះពាល់គ្រឿងញៀនគ្រប់ប្រភេទ បើសិនបុគ្គលមានជាប់គ្រឿងញៀន ត្រូវលាលែងឈប់ជាបន្ទាន់ បើមិនចឹងទេ ត្រូវទទួលទោសទាន់តាមផ្លូវច្បាប់។
លោក យឹម សំណាង បានបន្តថា (Nodrug)ជាកម្មវិធីផ្ដល់ការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន លក្ខណៈគ្រឿងញៀនក្លាយជាក្តីបារម្ភរួមរបស់សង្គមជាតិ។ ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទើបប្រកាសឱ្យទញយកប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀតកម្មវិធីទូរសព្ទដៃ Nodrug មានក្នុងគោលបំណង៖ ១,ដើម្បីទទួលបានការកំសាន្តបែបអប់រំមេរៀន និងព័ត៌មាននានាដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។២,ដើម្បីចូលរួមជាមួយសមត្ថកិច្ចតាមរយៈការរាយការណ៍អំពីព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន៕