ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនជាតិខ្មែរ-ថៃ ចំនួន៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីីគ្រឿងញៀន

(បន្ទាយមានជ័យ )៖ក្រោយពីទទួលបាន​សេចក្តីរាយកា​រណ៍ពី​សន្តិសុខថា មានករណីជួញដូរ រក្សា​ទុក និងប្រើប្រាស់​​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមាត់អូរ ស្ថិត​ក្នុងភូមិ​អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ នៅវេលាម៉ោង០១ និង៣០នា​ទីថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោ​យលោកវ​រសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុង ចុះទៅ​ធ្វើការឃាត់​ខ្លួនជន​សង្ស័យបាន​ចំនួន០៤នាក់

.ឈ្មោះ ថាណាផន ថងខាំ ហៅ នីវ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិថៃ

ឈ្មោះ សុវ៉ាត់ ណាក់កងឌី ហៅ ប៊យ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ

ឈ្មោះ សេង ភ័ក្រ ហៅ ក្តី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ

ឈ្មោះ ខៀវ ខាវ ៅ ប៊ួខាវ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដ​កហូតវត្ថុតាងរួម​មាន៖គ្រឿងញៀ​នប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៧ថង់កិប ស្មើនឹង ៧០គ្រាប់​ ទម្ងន់ ៨,០៧ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០២គ្រឿង, កាបូបស្ពាយ ចំនួន០១ រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយ​នាំទៅមូលដ្ឋានកង​រាជអាវុធហត្ថក្រុង ដេីម្បីចាត់ការតាមនី​តិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃា​ត់ខ្លួន និងសួរនាំរួច ជនសង្ស័យបា​នឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និង​ប្រើប្រា​ស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និង​មានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំ​រឿងបញ្ជូនបន្ត​ទៅ​កាន់បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាន​បញ្ជូនទៅសា​លាដំបូង​ខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button